ពិធីបុណ្យខ្សាច់កូរ៉េខាងត្បូង ឆ្លាក់ទីតាំងល្បីៗរបស់ពិភពលោកលើខ្សាច់ ដោយមានប្រាសាទអង្គរវត្តដែរ

//s9.kh1.co/3a/3a4bccb1ed148c916de85fc3454ea4110e05ef1e.jpg
សង្គម

 ២៧-ឧសភា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កំពុងដំណើរការនៃពិធីបុណ្យខ្សាច់ Haeundae ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ជាមួយប្រធានបទឆ្នាំនេះហៅថា «ពិធីបុណ្យខ្សាច់ Haeundae គឺការធ្វើដំណើរពិភពលោក»។

កូរ៉េខាងត្បូង៖ រដូវក្តៅជិតមកដល់ហើយ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ខណៈកំពុងដំណើរការនៃពិធីបុណ្យខ្សាច់ Haeundae ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ជាមួយប្រធានបទឆ្នាំនេះហៅថា «ពិធីបុណ្យខ្សាច់ Haeundae គឺការធ្វើដំណើរពិភពលោក»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មានទីតាំងសម្គាល់ជាច្រើន ដែលល្បីល្បាញតាមប្រទេសមួយចំនួនមកពីជុំវិញពិភពលោក ត្រូវបានឆ្លាក់នៅលើខ្សាច់តាមឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត និងមានលក្ខណៈដូចពិតៗអីចឹង។ តួយ៉ាង ចម្លាក់ខ្សាច់ទាំងអស់ សុទ្ធសឹងតែជាស្នាដៃសិល្បៈ របស់សិល្បករកូរ៉េដ៏ជំនាញ និងកំពូលៗដែលមានចម្លាក់ដូចជា រូបសំណាកសេរីភាព (ទីក្រុងញូវយ៉ក), ប៉មទូអេហ្វែល (ទីក្រុងបារីស), ពីរ៉ាមីត (ប្រទេសអេហ្ស៊ីប), និងជាពិសេស ក៏មានប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជាផងដែរ រួមទាំងទីកន្លែងល្បីផ្សេងៗទៀត។

យ៉ាងណាមិញ ចំពោះពិធីនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ម៉្លេះ និងបញ្ចប់ទៅវិញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

ប្រភព: busanpedia

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃពិធី (cr: Busanpedia)
ទិដ្ឋភាពនៃពិធី (cr: Busanpedia)
រូបសំណាកសេរីភាព របស់ទីក្រុងញូវយ៉ក (cr: Busanpedia)
រូបសំណាកសេរីភាព របស់ទីក្រុងញូវយ៉ក (cr: Busanpedia)
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា (cr: Busanpedia)
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា (cr: Busanpedia)
King Sejong និង Namdaemun របស់កូរ៉េខាងត្បូង (cr: Busanpedia)
King Sejong និង Namdaemun របស់កូរ៉េខាងត្បូង (cr: Busanpedia)
Opera House របស់ទីក្រុងស៊ីដនី (cr: Busanpedia)
Opera House របស់ទីក្រុងស៊ីដនី (cr: Busanpedia)
ពីរ៉ាមីត របស់ប្រទេសអេហ្ស៊ីប (cr: Busanpedia)
ពីរ៉ាមីត របស់ប្រទេសអេហ្ស៊ីប (cr: Busanpedia)
ប្រាសាទ របស់ឥណ្ឌា (cr: Busanpedia)
ប្រាសាទ របស់ឥណ្ឌា (cr: Busanpedia)
ប៉មទូអេហ្វែល របស់ទីក្រុងបារីស (cr: Busanpedia)
ប៉មទូអេហ្វែល របស់ទីក្រុងបារីស (cr: Busanpedia)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T