យល់ដឹង៖ ក្នុងនាមជាប្រពន្ធដែលរៀបការស្របច្បាប់ គ្មានមនុស្សស្រីណាម្នាក់ អាចទប់អារម្មណ៍បាន នៅពេលដែលចាប់បានប្តីខ្លួនកំពុងមានស្រីក្រៅនោះទេ ប៉ុន្តែអារម្មណ៍ខឹងឆេវឆាវមួយ ពេលរបស់មនុស្សស្រីអាចធ្វើឱ្យខ្លួនឯងមានការស្តាយក្រោយមួយជីវិតក៏ថាបាន ម្យ៉ាងការទប់អារម្មណ៍មិនឱ្យខ្លួនឯងឆេវឆាវ វាក៏ជាការរក្សានូវតម្លៃខ្លួនឯង ក្នុងនាមជាមនុស្សស្រីថ្លៃថ្នូរម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត គ្រប់ពាក្យពេចន៍របស់មនុស្សស្រីអាចបង្ហាញពីអត្តចរិក ដូច្នេះមិនថាកំពុងតែខឹង និងឈឺចាប់ខ្លាំងប៉ុណ្ណានៅពេលដែលចាប់បានប្តីមានស្រីក្រៅនោះទេ ត្រូវចេះទប់អារម្មណ៍ ទោះដឹងថាវាពិបាក តែវាជាការរក្សានូវតម្លៃខ្លួនឯង ហើយប្រសិនបើប្តីចង់សុំឱកាស ក្នុងនាមជាប្រពន្ធដែលមិនចង់ឱ្យគ្រួសារត្រូវបែកបាក់គ្នាដែរ ប្រពន្ធគួរតែផ្តល់ឱកាសឱ្យប្តី ព្រោះវាក៏ជាការផ្តល់ឱកាសឱ្យខ្លួនឯង ប៉ុន្តែតើត្រូវនិយាយបែបណា ទើបប្តីមិនហ៊ានក្បត់ម្តងទៀត?
ចម្លើយនោះគឺថា បើមិនចង់ឱ្យប្តីក្បត់ចិត្តម្តងទៀត ហើយចេះកែខ្លួនមកវិញ ក្នុងនាមជាប្រពន្ធ ត្រូវចេះនិយាយស្តីដោយមានការគិតពិចារណា មិនមែននិយាយតាមតែអារម្មណ៍ឆេវឆាវរបស់ខ្លួន ហើយត្រូវនិយាយម៉ាត់ៗ មួយថាមួយ ពីរថាពីរ និយាយហើយត្រូវធ្វើឱ្យបាន ជាពិសេសត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែពូកែ ត្រូវចេះរកចំណូលដោយខ្លួនឯង នោះពេលដែលចាប់បានប្តីអ្នកមានស្រីក្រៅម្តងហើយ ប្តីអ្នកច្បាស់ជាគ្មានថ្ងៃហ៊ានក្បត់ចិត្តអ្នក មានស្រីក្រៅជាលើកទីពីរឡើយ។
ជារួមមក មនុស្សស្រីជាប្រពន្ធបើចាប់បានប្តីមានស្រីក្រៅហើយ កុំប្រើអារម្មណ៍ឆេវឆាវ នាំតែធ្វើឱ្យខ្លួនធ្លាក់តម្លៃ ត្រូវធ្វើជាមនុស្សស្រីមុឺនម៉ាត់ ម៉ត់ចត់ និងមានសមត្ថភាព ទើបធ្វើឱ្យប្តីខ្លាច និងមិនហ៊ានទៅលួចមានស្រីក្រៅទៀត លើសពីនេះ កុំធ្វើខ្លួនជាមនុស្សស្រីទន់ជ្រាយ ព្រោះតែភាពទន់ជ្រាយ យំអង្វរលន់តួនេះហើយ ធ្វើឱ្យប្តីចេះតែបានចិត្ត៕