អត់ធ្ងន់ខ្លួនទេ? បុរសវៀតណាម ពាក់មាសដើរពេញផ្លូវ ជារៀងរាល់ថ្ងៃ

//s9.kh1.co/f1/f1567800829cb157a9b487393aad9bb530c3781a.jpg
សង្គម

 ០៨-មិថុនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ម្ចាស់តូបលក់អាហារតាមដងផ្លូវជនជាតិវៀតណាមម្នាក់ បានដើរជុំវិញទីក្រុងហូជីមិញ ដោយពាក់មាសរហូតដល់៥គីឡូក្រាម នៅលើខ្លួនឯណោះ។

វៀតណាម៖ ម្ចាស់តូបលក់អាហារតាមដងផ្លូវជនជាតិវៀតណាមម្នាក់ ត្រូវបានគេស្គាល់ និងចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងគ្រឿងអលង្ការមាសរបស់គាត់ ដែលជារៀងរាល់ថ្ងៃ គាត់បានដើរជុំវិញទីក្រុងហូជីមិញ ដោយពាក់មាសរហូតដល់៥គីឡូក្រាមឯណោះ នៅលើខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Đỗ Ngọc Thuận អាយុ៣៤ឆ្នាំ បានចាប់ផ្ដើមការទិញមាសមកពាក់ តាំងពីពេញវ័យម៉្លេះ និងរាល់ពេលមានមនុស្សម្នាសម្លឹងមើលមកគាត់តាមដងផ្លូវ ឬឈប់ភ្លើងស្កុបម្ដងៗ បានជម្រុញទឹកចិត្តរបស់គាត់ឲ្យកាន់តែចង់ទិញនូវគ្រឿងអលង្ការបន្ថែមទៀតផងដែរ។ ហើយនៅពេលគាត់បើកតូបលក់អាហារតាមផ្លូវ គាត់បានប្រើប្រាស់គ្រឿងអលង្ការដើម្បីទាក់ទាញភ្ញៀវឲ្យចូលទទួលទាន និងការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ដែលជាលទ្ធផល គាត់ទទួលបានជោគជ័យកាន់តែខ្លាំងចំពោះអាជីវកម្មរបស់គាត់។

តួយ៉ាង សព្វថ្ងៃនេះ គាត់មានចិញ្ចៀនមាសសរុបចំនួន១០វង់ កងដៃមាសចំនួន៣០កង និងខ្សែកក្រាស់ៗជាងដប់ខ្សែ ដែលគាត់ពាក់គ្រប់ពេលចេញទៅខាងក្រៅ មិនថាសម្រាប់ដើរលេង ឬទៅកន្លែងលក់ដូរ ខណៈក្រវិលធំៗ ខ្សែកជើង និងចិញ្ចៀនម្រាមជើងជាដើម។

យ៉ាងណាមិញ ទន្ទឹមនឹងការចាប់អារម្មណ៍ ក៏មានមតិរិះគន់ផងដែរ ដែល.ចោ.ទ.ប្រ.កា.ន់.គាត់ថា ពាក់គ្រឿងអលង្ការ.ក្លែ.ង.ក្លា.យ។ ហើយប្រសិបើនរណាម្នាក់ អាចបង្ហាញថាវាជារឿងពិត គាត់នឹងបញ្ឈប់ទម្លាប់ពាក់គ្រឿងអលង្ការភ្លាមៗ តែបើ.ចោ.ទ.ប្រ.កា.ន់.គាត់ខុសវិញ នឹងត្រូវបង់ប្រាក់ជូនគាត់ចំនួនលានដុង (ប្រមាណ២១៥ដុល្លារអាមេរិក)។

ចាប់តាំងពីការពាក់គ្រឿងអលង្ការអស់រយៈពេលជាច្រើនឆ្នាំមក គិតពីឆ្នាំ២០០៨ គឺគាត់ត្រូវបាន.ចោ.រ.ប្ល.ន់.ចំនួនពីរដងប៉ុណ្ណោះ ដែលលើកទីមួយមានមនុស្សមួយក្រុមដើរតាម និងលើកទីពីរ នៅពេលគាត់កំពុងបើកឡាន ដោយមានឡានមួយគ្រឿងទៀត ប្រាប់ឲ្យគាត់ឈរ និងបន្លំខ្លួនធ្វើជាប៉ូលិសស្នើសុំឆែកឯកសារ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T