បរទេស៖ ខ្សែបម្រើវ័យក្មេង Xavi Simons បានធ្វើការផ្លាស់ទ្រនំពី Paris Saint Germain ទៅ ក្លិប PSV ជាផ្លូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Simons បានផ្លាស់ពីក្រុមយុវជនរបស់ Barca មកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៩។ គួរបញ្ចាក់ផងដែរថា កុងត្រារបស់ Simons ត្រូវបានផុតកំណត់រួចទៅហើយជាមួយ PSG ហើយ PSG ក៏គ្រោងនឹង បន្តកុងត្រាឲ្យគេដែរ រួចដាក់ឲ្យត្រឹម PSV ខ្ចីជើងប៉ុណ្ណោះ តែ Simons បដិសេធ ចង់ចាកចេញជាផ្លូវការតែម្តង។

បើយោងទៅតាមសារកាសែត Sportsmole បានចុះផ្សាយថា Simons បានចូលរួមជាមួយ PSV ដោយគ្មានតម្លៃខ្លួន ហើយក៏បានចុះកុងត្រាថ្មី ជាមួយក្លិបថ្មីនេះ ចំនួន៥ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៧៕
ប្រភព៖ sportsmole