កាន់តែសង្ហា ខណៈសិល្បករទាំងនេះគ្រងនូវឈុត ល្ខោនខោល

//s9.kh1.co/57/57426eba1f73af0cc84a65b76f9fdc44ddc81949.png
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ពិតជារំភើប ខណៈដែលបានឃើញសិល្បករជាច្រើនចូលរួមបង្ហាញពីវប្បធម៌របាំល្ខោនខោលយ៉ាងដូច្នេះ។

កម្សាន្ត៖ ល្ខោនខោលគឺជាសិល្បៈរបាំល្ខោនដែលមានដើមកំណើតនៅប្រទេសកម្ពុជាអស់ជាយូរលង់ណាស់មកហើយ។ម្យ៉ាងវិញទៀត ល្ខោនខោលមានលក្ខណៈ ជាល្ខោនពាក់របាំងមុខ ក្នុងការរាំសម្ដែងប្រកបដោយភាពបុិនប្រសព្វរបស់សាសនាហិណ្ឌូឬ ព្រាហ្មណ៍សាសនា ដែលតម្រូវឲ្យតួអង្គទាំងអស់ត្រូវពាក់របាំងមុខ ទៅតាមចរិតលក្ខណៈរបស់តួអង្គនីមួយៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ UNESCO បានប្រកាសដាក់ល្ខោនខោលវត្តស្វាយអណ្ដែត ជាបេតិកភណ្ឌវប្បធម៌កម្ពុជានៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨។ ពិតណាស់ បច្ចុប្បន្នគេឃើញយុវជនយុវតីជាច្រើនបានហ្វឹកហាត់រៀនសូត្រពីរបាំមួយនេះ ដើម្បីជួយថែរក្សា ក្នុងន័យអភិរក្ស និងលើកស្ទួយផងដែរ។ 

ទន្ទឹមនឹងមានយុវជនយុវតីចូលខ្លួនដើម្បីរៀនសូត្រពីរបាំល្ខោនខោល គេក៏ឃើញមានសិល្បករ សិល្បការិនីជាច្រើន បានចំណាយពេលផ្ទាល់ខ្លួនដើម្បីហ្វឹកហាត់រៀនផងដែរ។ បើនិយាយដល់សិល្បករខ្មែរវិញ គេឃើញមានតារាប្រុសជាច្រើនបានរៀនរាំព្រមទាំងគ្រងឈុតល្ខោនខោល ដែលមើលទៅពិតជាសង្ហា និងគួរឲ្យសរសើរ ខណៈដែលជួយផ្សព្វផ្សាយ និងលើកតម្ដើងរបាំបុរាណខ្មែរយ៉ាងដូច្នេះ។ ហើយតារាប្រុសដែលបានគ្រងឈុតល្ខោនខោលនោះមានដូចជា៖ 

១៖ លោក អ៊ុន សុធា

លោក អ៊ុន សុធា
លោក អ៊ុន សុធា

២៖ លោក រតនៈ ពិសិដ្ឋ

លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ

៣៖ លោក ព្រ៊ីន 

លោក ព្រីន
លោក ព្រីន

៤៖ លោក នេន ទុំ

លោក នេន ទុំ
លោក នេន ទុំ

៥៖ លោក នូ ឧសភា

លោក នូ ឧសភា
លោក នូ ឧសភា

៦៖ លោក ទឹម វ៉ាយុ

លោក ទឹម វ៉ាយុ
លោក ទឹម វ៉ាយុ

៧៖ លោក តេង វាសនា

លោក តេង វាសនា
លោក តេង វាសនា

៨៖ កុមារា ឆេង ប្រសិទ្ធ

កុមារា ឆេង ប្រសិទ្ធ
កុមារា ឆេង ប្រសិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T