ពាក្យដែលមនុស្សប្រុសប៉ងចង់លឺ ពីមនុស្សស្រីដែលខ្លួនស្រលាញ់

//s9.kh1.co/34/34bb4e83b6be78008bdd6405f312a6097af59832.jpg
នារី

 ១៥-កក្កដា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សប្រុសមិនងាយបញ្ចេញអារម្មណ៍មកខាងក្រៅ តែពាក្យទាំងអស់នេះ គឺមនុស្សប្រុសតែងតែប៉ងចង់លឺពីមាត់មនុស្សស្រីដែលគេស្រលាញ់។

ស្នេហា៖ វាអាចនឹងពិបាកបន្តិច សម្រាប់មនុស្សស្រីដែលជាអ្នកស្វែងយល់ពីមនុស្សប្រុស ព្រោះមនុស្សប្រុសមិនងាយបញ្ចេញអារម្មណ៍ពិតរបស់គេ ឱ្យអ្នកណាម្នាក់បានដឹងឡើយ បើទោះបីជាព្យាយាមស្វែងយល់ប៉ុណ្ណាក៏ដោយ លុះត្រាតែគេបង្ហាញវាចេញមកដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីមិនចាំបាច់ត្រូវស្វែងយល់អ្វីច្រើន ពីអារម្មណ៍របស់មនុស្សប្រុសទេ ឱ្យតែអ្នកដឹងថាមនុស្សប្រុសគ្រប់រូប តែងតែប៉ងចង់លឺពាក្យទាំងនេះ ពីមនុស្សស្រីដែលគេស្រលាញ់ទៅ គឺអាចធ្វើឱ្យមនុស្សប្រុសដែលអ្នកស្រលាញ់ គេមានក្តីសុខបានហើយ។

ពាក្យទាំងនេះ ដែលមនុស្សប្រុសប៉ងចង់លឺ ពីមនុស្សស្រីដែលគេស្រលាញ់៖

១. «បងសង្ហាជាងគេ»

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើនអាចនឹងមិនដឹងទេ​ថា គ្រាន់តែពាក្យសរសើរថាសង្ហារបស់មនុស្សស្រី ក៏អាចធ្វើឱ្យមនុស្សប្រុសដើរញញឹម ដេកញញឹមបានដែរ គ្រាន់តែមនុស្សប្រុសមិនបញ្ចេញអារម្មណ៍របស់ខ្លួនតែប៉ុណ្ណោះ ហើយវាក៏ជាពាក្យដែលមនុស្សប្រុសគ្រប់រូប ចង់លឺពីមនុស្សស្រីដែលខ្លួនស្រលាញ់ដែរ ដូច្នេះស្រីៗអាចសាកល្បងបាន។

២. «បងពូកែណាស់»

រូបតំណាង
រូបតំណាង

ពិតណាស់ គ្រប់មនុស្សប្រុសទាំងអស់ គ្មានអ្នកណាម្នាក់ ដែលមិនសប្បាយចិត្តនិងរំភើបចិត្ត នៅពេលដែលមនុស្សស្រីដែលខ្លួនស្រលាញ់ សរសើរថាខ្លួនពូកែនោះទេ ព្រោះវាបង្ហាញថាគេជាមនុស្សប្រុសម្នាក់ ដែលមានសមត្ថភាព ក្នុងការស្រលាញ់ និងមើលថែមនុស្សស្រីម្នាក់បាន លើសពីនេះ វាក៏មិនធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនឯងអន់ទៀត។

៣. «បងជាក្តីសុខអូន»

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលគេស្រលាញ់អ្នកពិត អ្វីដែលគេចង់បានពីមនុស្សស្រី គឺការដែលឃើញមនុស្សស្រីដែលគេស្រលាញ់ មានក្តីសុខដោយសារគេ ហេតុនេះ បើមនុស្សស្រីនិយាយថា មានក្តីសុខគ្រប់ពេលដោយសារតែគេនោះ មនុស្សប្រុសប្រាកដញញឹមបិតមាត់មិនជិតទេ ព្រោះពាក្យនេះ វាបានធ្វើឱ្យមនុស្សប្រុសដឹងថា យ៉ាងហោចណាស់ក៏គេអាចផ្តល់ក្តីសុខឱ្យមនុស្សស្រីដែលគេស្រលាញ់បានដែរ។

៤. «អូនស្រលាញ់បង»

រូបតំណាង
រូបតំណាង

មិនមែនមានតែមនុស្សស្រីទេ ដែលតែងតែចង់លឺពាក្យថាស្រលាញ់ ចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់ជារៀងរាល់ថ្ងៃ មនុស្សប្រុសក៏ដូចគ្នា គេក៏ចង់លឺពាក្យថាស្រលាញ់ចេញពីមាត់មនុស្សស្រីដែលគេស្រលាញ់ដែរ គ្រាន់តែគេមិនបញ្ចេញអារម្មណ៍មកខាងក្រៅ ម្យ៉ាងដោយសារមនុស្សស្រីចូលចិត្តទាមទារនេះ ទាមទារនោះផង ដូច្នេះបើមនុស្សស្រីនិយាយថាស្រលាញ់ឱ្យបានញឹកញាប់ វាពិតជាល្អសម្រាប់មនុស្សប្រុស៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T