គិតម៉េចដែរ? មើលរូបនេះ Sakura ក្រុម Le Sserafim ត្រូវ​គេ​សង្ស័យ​ធ្លាប់កែ​សម្ផ.ស្ស?

//s9.kh1.co/13/139ff0081f3e8cd23473235e95ccf315a3c7dc46.jpg
យុវវ័យ

 ១៧-កក្កដា-២០២២ ៧ព្រឹក · ២ ឆ្នាំមុន

កាលពីថ្ងៃទី ១៤ ខែកក្កដា រូបភាពរបស់ Sakura សមាជិកក្រុម Le Sserafim ជជែកវែកញែកនៅលើបណ្តាញសង្គមកូរ៉េ ថានាងធ្លាប់ធ្វើការវះកាត់កែសម្ផស្ស។

កូរ៉េខាងត្បូង៖ យោងតាមព័ត៌មានដែលបានបង្ហោះនៅលើ Wikitree កាលពីថ្ងៃទី ១៤ ខែកក្កដា រូបភាពរបស់ Sakura សមាជិកក្រុម Le Sserafim នៅក្នុងព្រឹត្តិការណ៍ ថ្មីៗនេះកំពុងមានការជជែកវែកញែកនៅលើបណ្តាញសង្គមកូរ៉េ។ ដោយមហាជន​មួយចំនួនបាន​បញ្ចេញ​មតិ​ថា ទម្រង់មុខតារា​ចម្រៀង​ស្រី​រូប​នេះ​ខុស​ពី​ពេល​នាងនៅមាន​សកម្មភាព​ក្នុង​ក្រុម IZ*ONE។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គណនីជាច្រើនថែមទាំងសង្ស័យថា Sakura ធ្វើការវះកាត់កែសម្ផស្ស។ ហើយអ្នកខ្លះទៀតក៏បានបញ្ចេញមតិថា នាងមើលទៅចាស់ទុំជាង តារាជប៉ុនដទៃទៀតនៅក្នុងព្រឹត្តិការណ៍ Asuka Saito នៃ Nogizaka46 ខណៈពេលដែលពួកគេទាំងពីរកើតនៅឆ្នាំ ១៩៩៨ ដូចគ្នា។

យ៉ាង​ណា​មិញ គណនី​មហាជនមួយចំនួនទៀត ក៏​បាន​ចេញ​មុខ​ការពារ​តារា​ស្រី​រូប​នេះ ហើយ​លើកឡើងថា​មុខ​របស់​នាង​ប្រែ​ប្រួល​ដោយ​សារ​តែការផ្លាស់ប្ដូរការតែងខ្លួនតាមសម័យកាលប៉ុណ្ណោះ​។ ហើយរូបភាពដែលគេលើកយកមកនិយាយថានាងធ្វើការវះកាត់នោះ វាគ្រាន់តែជាប្លង់កាមេរ៉ាដែលចាប់ចំសកម្មភាព Sakura មិនសូវស្អាត ដូច្នេះទើបធ្វើឲ្យនាងមើលទៅមិនស្អាតដូចរូបបច្ចុប្បន្នបែបនេះ៕

ប្រភព៖ zingnews

រូបភាព Sakura ដែលត្រូវបានគេយកវែកញែក
រូបភាព Sakura ដែលត្រូវបានគេយកវែកញែក
រូបភាព Sakura ដែលត្រូវបានគេយកវែកញែក
រូបភាព Sakura ដែលត្រូវបានគេយកវែកញែក
រូបភាព Sakura 
រូបភាព Sakura 
រូបភាព Sakura 
រូបភាព Sakura 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T