អាមេរិក៖ ស្ត្រីម្នាក់ជាជាងថតរូប ជនជាតិប៉ាគីស្ថាន កាត់អាមេរិក ត្រូវបានប៉ូលិសរកឃើញថា ស្លា.ប់.បា.ត់.ប.ង់.ជីវិតកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយមាន.ស្នា.ម.រ.បួ.ស.នៃគ្រាប់.កាំ.ភ្លើ.ង.ចំ.ក្បាលក្រោយរបស់នាង នៅឯទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេរិក ខណៈជនបង្កជាអតីតស្វាមី។ នេះបើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ Daily Mail ចុះផ្សាយម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាង Sania Khan បានធ្វើការលែងលះអតីតស្វាមីរបស់នាង កាលពីខែឧសភា ឆ្នាំ២០២២នេះ និងបន្ទាប់មក នាងបានចាប់ផ្ដើមបង្ហោះជាវីដេអូរៀបរាប់ពីការ.លែ.ង.លះ រួមទាំងដំណើរការនៃការព្យាបាលផ្លូវចិត្ត នៅលើបណ្ដាញសង្គម ដែលនាងមានភាពសប្បាយរីករាយមែនទែន សម្រាប់ការចាប់ផ្ដើមទំព័រថ្មីក្នុងឆាកជីវិត។ ហើយចំពោះចំណងអាពាហ៍ពិពាហ៍របស់នាង និងអតីតស្វាមី គឺមានរយៈពេលមិនដល់មួយឆ្នាំឡើយ។
តួយ៉ាង នាងបានចែករំលែកឲ្យដឹងថា៖
យ៉ាងណាមិញ អតីតស្វាមីរបស់នាង ត្រូវបានរាយការណ៍ថា មានស្ថានភាព.បា.ក់.ទឹ.ក.ចិ.ត្ត និងចង់.ស.ង្គ្រោះ.អាពាហ៍ពិពាហ៍ឡើងវិញ ដែលបានធ្វើដំណើរពីចចជី ទៅរកនាង ប៉ុន្ដែបាន.បា.ញ់.ស.ម្លា.ប់.នាងនៅនឹងផ្ទះតែម្ដង។
បន្ទាប់មក បុរសជាអតីតស្វាមីក៏.បាន.បា.ញ់.ខ្លួនឯង ប៉ុន្ដែគេចពីកន្លែងកើតហេតុ និងប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ដែលទីបំផុត បាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតដែរ។ ហើយការស្លាប់របស់ស្ត្រី.រ.ង.គ្រោះ ត្រូវបានចុះបញ្ជីថាជា.ឃា.ត.ក.ម្ម និងបុរសជាអតីតស្វាមី ត្រូវបានចាត់ទុកថាជាការធ្វើ.អ.ត្ត.ឃា.ត៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖