រឿងដែលធ្វើឱ្យមនុស្សស្រីឆ្អែត ដើរចេញដោយគ្មានស្តាយស្រណោះ

//s9.kh1.co/96/968cc7c6735aca57e441d5c6d43b7f8b9e76045b.jpg
នារី

 ២៨-កក្កដា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីជាមនុស្សដែលពូកែទ្រាំអត់ធ្មត់បំផុត តែចំពោះរឿងទាំងនេះ វានឹងធ្វើឱ្យនាងឆ្អែត ហើយដើរចេញដោយគ្មានស្តាយស្រណោះឡើយ។

ស្នេហា៖ មនុស្សស្រីមិនងាយចិត្តដាច់ចំពោះអ្នកណាម្នាក់ឡើយ ហើយក៏ពូកែទ្រាំអត់ធ្មត់ដែរ តែក៏មិនប្រាកដថាគ្រប់រឿងទាំងអស់ គឺអាចធ្វើឱ្យមនុស្សស្រីមានការអត់ធ្មត់បានទេ ព្រោះការអត់ធ្មត់របស់មនុស្សម្នាក់ៗមានព្រំដែន បើអស់ការអត់ធ្មត់ហើយគឺមានតែដើរចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រុសៗបើមិនចង់ឱ្យមនុស្សស្រីឆ្អែតចិត្ត និងអស់ការអត់ធ្មត់ចំពោះអ្នក ហើយដើរចេញពីអ្នកដោយគ្មានស្តាយស្រណោះទេ ដាច់ខាតកុំធ្វើរឿងទាំងនេះដាក់មនុស្សស្រីដែលអ្នកស្រលាញ់ឱ្យសោះ ព្រោះបើនាងឆ្អែតហើយ ទោះអ្នកអង្វរឬខំកែខ្លួនយ៉ាងណាក៏គ្មានន័យដែរ។

រឿងដែលធ្វើឱ្យមនុស្សស្រីឆ្អែត ដើរចេញដោយគ្មានស្តាយស្រណោះ៖

១. ទុកនាងចោល

រូបតំណាង
រូបតំណាង

មនុស្សស្រីអាចនឹងមិនប្រកាន់ ដោយនាងព្យាយាមយល់ពីអ្នក ប៉ុន្តែបើអ្នកនៅតែមើលមិនឃើញពីទឹកចិត្តរបស់នាងចំពោះអ្នក ហើយអ្នកនៅតែបន្តទុកនាងចោលឱ្យនៅម្នាក់ឯងម្តងហើយម្តងទៀត ដោយមិនខ្វល់ថានាងយ៉ាងម៉េចនោះ មិនយូរមិនឆាប់ឡើយ នាងច្បាស់ជាដើរចេញពីអ្នក ដោយគ្មានពាក្យថាស្តាយស្រណោះអ្វីឡើយ។

២. មិនខ្វល់ពីអារម្មណ៍នាង

រូបតំណាង
រូបតំណាង

អ្វីដែលអាក្រក់បំផុត នៅក្នុងទំនាក់ទំនងស្នេហាគឺការដែលមិនខ្វល់ពីអារម្មណ៍របស់គ្នាទៅវិញទៅ ហេតុនេះហើយ មនុស្សប្រុស បើតែងតែធ្វើអ្វីដោយមិនគិត ឬខ្វល់ពីអារម្មណ៍របស់មនុស្សស្រីដែលខ្លួនស្រលាញ់ អ្នកចាំតែត្រូវបាត់បង់មនុស្សស្រីដ៏ល្អម្នាក់ឱ្យហើយទៅ ព្រោះគ្មានមនុស្សស្រីណា នៅទ្រាំទៀតបានឡើយ គឺច្បាស់ជាដើរចេញ។

៣. មើលរំលងក្តីស្រលាញ់នាង

រូបតំណាង
រូបតំណាង

មនុស្សស្រីនៅពេលដែលដាក់ចិត្តស្រលាញ់ហើយ គឺនាងតែងតែស្រលាញ់អស់ពីចិត្ត អស់ពីបេះដូង និងធ្វើគ្រប់យ៉ាងដើម្បីស្នេហា តែបើអ្នកតែងតែមើលរំលងក្តីស្រលាញ់ និងការលះបង់របស់នាងចំពោះអ្នក មិនយូរមិនឆាប់អ្នកនឹងមិនទទួលបានក្តីស្រលាញ់ និងការលះបង់របស់នាងទៀតនោះទេ ព្រោះថានាងឆ្អែតនឹងការមើលរំលងរបស់អ្នក។

៤. ក្បត់ចិត្តនាង

រូបតំណាង
រូបតំណាង

ប្រុសៗត្រូវចាំ មនុស្សស្រីដែលអាចលើកលែងទោសឱ្យអ្នក ទោះអ្នកក្បត់ចិត្តនាងក៏ដោយនោះ គឺដោយសារតែនាងស្រលាញ់អ្នកខ្លាំង ហើយក៏ជឿថាអ្នកនឹងកែប្រែខ្លួន ប៉ុន្តែបើអ្នកក្បត់ចិត្តនាងលើសពីពីរដង កុំសង្ឃឹមថានាងនឹងអភ័យទោសឱ្យអ្នកម្តងទៀតឱ្យសោះ ព្រោះថាការអត់ធ្មត់របស់នាងក៏មានព្រំដែនដែរ ដូច្នេះបើនាងដើរចេញហើយ គ្មានអ្វីមកឃាត់នាងបានឡើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T