ថៃ៖ កាលពីថ្មីៗកន្លងទៅនេះ យោងទៅតាមអ្នកគាំទ្របានឲ្យដឹងថា តារាសម្ដែងស្រី Ladii Prang និង គូដណ្ដឹង បានបែកបាក់គ្នា ដោយមានការចុច Unfollow នៅក្នុង Instagram ទៀតផង។ ដោយឡែក ដំណឹងនោះ គ្រាន់តែជាការស្មានរបស់អ្នកគាំទ្រប៉ុណ្ណោះ ដោយសមីខ្លួនមិនបានបង្ហើបអ្វីនោះទេ ទើបធ្វើឲ្យមានការយល់បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ គេបានឃើញគណនីរបស់ លោក Tong Twopee ដែលជាម្ចាស់ចិត្ត Prang បានបង្ហាញវីដេអូសកម្មភាពស្និតស្នាលផ្អែមល្ហែមមួយ ដែលវាបញ្ជាក់បានថា ទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែស្អិតរមួត គឺរងចាំតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។
លើសពីនោះ លោក Tong ក៏បានសរសេរសារយ៉ាងដូច្នេះថា លោកពិតជាឲ្យតម្លៃនៅរាល់ពេលវេលាជាមួយ Prang ដែលនៅក្នុងជីវិតលោក ហើយវានឹងនៅតែបែបនេះរហូតទៅ។ មិនតែប៉ុណ្ណោះ លោកក៏បានដាក់ឈ្មោះ ខាងស្រីចំៗផងដែរ ធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបជាខ្លាំង៕
ប្រភព៖ Thailand Star - Cambodia Fanclub
សូមចុចលីងខាងក្រោមនេះ ដើម្បីចូលទៅកាន់វីដេអូ៖
https://www.instagram.com/stories/twopee/2904737371870713097/?igshid=YmMyMTA2M2Y%3D&fbclid=IwAR330DxzUnQohqxPFEHmbJ-Sjgai0PhevF5j8LPEx9SlaW8Ik5rFLtuVAY0