ហុងកុង៖ បើនឹកដល់រឿងហុងកុង ទូរទស្សនិ៍ប៉ុស្តិ៍ TVB តារាសម្តែងស្រីហុងកុង Jessica Hsuan រាល់តួអង្គដែលកំពូលតារាសម្តែងស្រីជើងចាស់រូបនេះដើរតួ សុទ្ធតែទទួលបានការកោតសរសើរ ជាមួយទេពកោសល្យ ដ៏ប៉ិនប្រសប់ បូករួមនឹងបទពិសោធនិ៍ជាច្រើនឆ្នាំទៀតនោះ ត្រូវបានមហាជន ចូលចិត្តគោរពស្រលាញ់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គេត្រូវបានឲ្យដឹងថា រូបនាងបានឈានចូលវ័យ ៥២ ឆ្នាំហើយ តែរូបសម្រស់នៅតែមានភាពលេចធ្លោ គួបផ្សំរាងកាយនៅតែសាច់ចាំ សូម្បីតែ ផ្ទៃមុខតារាស្រីរូបនេះនៅតែមានសភាពក្មេងជាងវ័យ តឹងណែនម៉ងខៃ មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងចម្លែក ទោះមានវ័យកាន់តែជ្រេហើយក្តី។
ក្នុងពេលជាមួយគ្នានោះដែរ ក៏មានមហាជន ហ្វេនៗ ក៏ដូចជា អ្នកដែលនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញមតិពោលសរសើរច្រើនក្រៃលែង ទៅនឹងសម្រស់ដ៏ស្រស់សោភា មិនចាស់តាមវ័យ របស់តារាស្រីជើងចាស់រូបនេះ ថែមទាំងបានជូនពរ តាមរយៈការបង្ហោះរូបភាពជាច្រើន ក្នុងថ្ងៃពិសេសរបស់នាងជាហូហែរដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖