ជីវិតជាយុវវ័យ បើមិនបានធ្វើរឿងទាំងនេះ គួរឱ្យស្តាយ

//s9.kh1.co/88/8848c4cb9fe3dbe5a52d42a149a7c35b21908280.jpg
នារី

 ២២-សីហា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

រស់ក្នុងជីវិតជាយុវវ័យ ប្រសិនបើមិនបានធ្វើរឿងទាំងនេះ គឺពិតជាគួរឱ្យស្តាយណាស់ ដូច្នេះយ៉ាងហោចណាស់ ក៏គួរតែសាកល្បងធ្វើរឿងទាំងនេះឱ្យបានម្តងក្នុងជីវិត។

យល់ដឹង៖ ភាពជាយុវវ័យ គឺមិននៅស្ថិតស្ថេរបានជារៀងរហូតទេ ធ្មេចបើកៗភាពជាយុវវ័យវានឹងកន្លងហួស ដូច្នេះមានអ្វីត្រូវធ្វើ គឺគួរតែធ្វើឱ្យហើយៗ កុំមានការស្ទាក់ស្ទើរក្នុងការធ្វើ ព្រោះការស្ទាក់ស្ទើរវានឹងធ្វើឱ្យអ្នករាល់គ្នាមានការស្តាយក្រោយ នៅពេលដែលចាស់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ដើម្បីកុំឱ្យភាពជាយុវវ័យកន្លងផុតទៅ ដោយមិនបានធ្វើអ្វីឱ្យមានន័យសម្រាប់ជីវិត អ្នករាល់គ្នាមិនត្រូវភ្លេចក្នុងការធ្វើរឿងទាំងនេះទេ យ៉ាងហោចណាស់ក៏ធ្វើឱ្យបានម្តងក្នុងជីវិត បើមិនអញ្ចឹង ពេលចាស់ទៅអ្នកនឹងស្តាយក្រោយ ហើយបន្ទោសខ្លួនឯង។

ជីវិតជាយុវវ័យ បើមិនបានធ្វើរឿងទាំងនេះ គួរឱ្យស្តាយណាស់៖

១. ចូលរួមការងារក្នុងសង្គម

រូបតំណាង
រូបតំណាង

នៅក្នុងភាពជាយុវវ័យ គួរណាតែបានប្រឡូកចូលក្នុងការងារសង្គមឱ្យបានច្រើន ទៅតាមអ្វីដែលអាចធ្វើបាន ព្រោះវាមិនត្រឹមតែផ្តល់បទពិសោធន៍ជាច្រើន សម្រាប់ជួយធ្វើឱ្យជីវិតអ្នកមានការរីកចម្រើនលូតលាស់ទៅមុខទេ តែវាថែមទាំងបានធ្វើឱ្យអ្នកបានស្គាល់ពីប្រភេទមនុស្សបានច្រើនទៀតផង ម្យ៉ាងងាយនឹងឱ្យអ្នកបានស្គាល់ពីអ្វីដែលមាននៅក្នុងសង្គម ទើបមិនងាយត្រូវបានគេបោកប្រាស់។

២. ជួបជុំមិត្តភក្តិដើរលេងតាមខេត្ត

រូបតំណាង
រូបតំណាង

ជីវិតជាយុវវ័យ ទោះជាវ័យដែលត្រូវខិតខំធ្វើការរកលុយ ឬប្រឹងយកចំណេះជំនាញដាក់ខ្លួនយ៉ាងណាក៏ដោយ ក៏គួរតែឆ្លៀតពេលវេលាណាមួយ ជួបជុំមិត្តភក្តិដើរលេងតាមខេត្តឱ្យបានម្តងដែរ ដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ព្រោះវ័យច្រើនជាងនេះបន្តិច ច្បាស់ជាគ្មានពេលសប្បាយបែបនេះជាមួយគ្នាទៀតឡើយ ដោយសារតែម្នាក់ៗត្រូវមានគ្រួសាររៀងៗខ្លួន។

៣. ធ្វើការងារដែលខ្លួនចូលចិត្ត

រូបតំណាង
រូបតំណាង

ទោះលុយសំខាន់ក្នុងជីវភាពរស់នៅក៏ពិតមែន តែមិនត្រូវធ្វើការងារណាដែលខ្លួនមិនចូលចិត្ត ហើយមានសម្ពាធនោះទេ ព្រោះវាមានតែធ្វើឱ្យអ្នកប្រើជីវិតជាយុវវ័យដោយគ្មានន័យ ប៉ុន្តែគួរណាតែបានធ្វើការងារណាដែលខ្លួនចូលចិត្ត ទោះចាប់ផ្តើមដំបូង វាមិនអាចរកលុយបានច្រើនក៏ដោយ ឱ្យតែអ្នកចូលចិត្តហើយចេះពិតប្រាកដ មិនយូរមិនឆាប់ គឺប្រាកដជារកលុយបានច្រើនជាក់ជាមិនខាន។

៤. សាកល្បងមានស្នេហា

រូបតំណាង
រូបតំណាង

ជីវិតជាយុវវ័យយ៉ាងហោចណាស់ ក៏គួរតែបានសាកល្បងក្នុងការមានស្នេហាឱ្យបានម្តងដែរ មិនថាស្នេហានោះជោគជ័យឬបរាជ័យទេ ឱ្យតែអ្នកបានសាកល្បង ព្រោះវាបានផ្តល់នូវមេរៀនជាច្រើន ឱ្យអ្នកបានយល់ពីស្នេហាឱ្យកាន់តែច្បាស់ ហើយនៅពេលដែលអ្នកជួបស្នេហាពិត អ្នកនឹងមិនងាយសាងកំហុស អញ្ចឹងហើយ សាកល្បងមានស្នេហា ក៏ជារឿងល្អមួយសម្រាប់យុវវ័យដែរ។

៥. សន្សំលុយ

រូបតំណាង
រូបតំណាង

ជាយុវវ័យត្រូវការសប្បាយក៏សប្បាយចុះ តែយ៉ាងណាក៏គួរតែចេះសន្សំសំចៃទុកខ្លះ ព្រោះយើងម្នាក់ៗសុទ្ធតែមើលមិនឃើញ ម្យ៉ាងពេលជួបទុក្ខលំបាកអ្វីមួយ លុយក៏ជាផ្នែកធំមួយដែលយើងរាល់គ្នាត្រូវការដែរ ហេតុនេះការចេះសន្សំលុយទុក វាជាអ្វីដែលយុវវ័យគ្រប់រូបគួរធ្វើ ដើម្បីកុំឱ្យមានការស្តាយក្រោយ នៅពេលដែលទាល់ច្រក ឬត្រូវការលុយបន្ទាន់៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T