ម៉េចចឹង! Casemiro បានចេញមុខសុំទោសអ្នកគាំទ្រ Man UTD ក្រោយខ្លួនមិនអាចធ្វើរឿងនេះបាន

//s9.kh1.co/2d/2de75d5b768de9df4e57f75f04beb0a8cf05b2f3.jpg
កីទ្បា

 ២៦-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Casemiro បានចេញមុខសូមទោសអ្នកគាំទ្រ Man UTD ក្រោយខ្លួនមិនអាចធ្វើរឿងនេះបាន

បរទេស៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Manchester United ជាលើកដំបូង ខ្សែបម្រើចំណូលថ្មី Casemiro បានចេញមុខសូមទោសអ្នកគាំទ្របិសាចក្រហម បន្ទាប់ពីរូបគេមិនអាចនិយាយភាសា អង់គ្លេស នៅក្នុងថ្ងៃបង្ហាញខ្លួនដំបូងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Casemiro 
Casemiro 

ជាការពិតណាស់ នៅរដូវក្តៅនេះ Man UTD បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីពួកគេចុះកុងត្រាយកបាន Casemiro ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល ពីក្រុម Real Madrid ក្នុងតម្លៃ ៦០ លានផោន ឬប្រមាណជា (៧០ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៤ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៦។

Casemiro 
Casemiro 

ក្រោយខ្លួនមិនអាចនិយាយភាសា អង់គ្លេស ទល់មុខអ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford បាន, Casemiro បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំពិតជាសូមទោសខ្លាំងណាស់សម្រាប់អ្នកគាំទ្រ Man UTD ទាំងអស់ ដែលខ្ញុំមិនអាចនិយាយភាសា អង់គ្លេសបាន, ប៉ុន្តែខ្ញុំចង់រៀនភាសានេះ។ ខ្ញុំចង់រៀនវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យខ្ញុំអាចយល់ដឹងពីវប្បធម៌របស់ជនជាតិ អង់គ្លេស, ហើយខ្ញុំចង់រៀនអង់គ្លេស ដើម្បីទំនាក់ទំនងទៅកាន់មិត្តភក្តិរបស់ខ្ញុំ, មិត្តរួមក្រុមរបស់ខ្ញុំ, បុគ្គលិកក្លិបទាំងអស់...៕

Casemiro

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T