រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការចាប់អារម្មណ៍លើការប្រកួតដណ្តើមពានហើយនោះ ក្នុងការLiveកាលពីយប់មិញនេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍នឹង បុរសម្នាក់ដែលមានមុខមាត់ស្រស់ប្រិមប្រិយ អង្គុយនៅមុខវេទិកា ជាអធិបតីភាពក្នុងកម្មវិធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បុរសនោះត្រូវបានគេស្គាល់ជា មហាសេដ្ឋីវ័យក្មេងរបស់កម្ពុជាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក្រុមហ៊ុន Vattanak Brewery និងជាម្ចាស់ភាគហ៊ុនជាច្រើនរបស់វឌ្ឍនៈគ្រុប ក៏ដូចជា ធនាគារវឌ្ឍនៈ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាវ័យក្មេងរូបនេះ ក៏ជាម្ចាស់ឧបត្ថម្ភធំផ្តាច់មុខរបស់ការប្រកួត Cambodian Idolរដូវកាលទី៤ ពោលគឺជាកូនប្រុសតែម្នាក់ ក្នុងចំណោមកូនប្រុស ស្រីទាំង៣ របស់ ម្ចាស់អគារវឌ្ឍនៈ កាពីតាល់។
គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យស្រទាប់យុវវ័យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្រៅពីមានរូបសម្បត្តិស្រស់សង្ហាហើយនោះ រូបលោក ក៏មានចំណេះដឹងខ្ពង់ខ្ពស់ទទួលបរិញ្ញាបត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង ពីសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៥ ទន្ទឹមនឹងនោះ លេចឮបុគ្គលិកដែលបានធ្វើការជាមួយរូបលោក តែងពោលសរសើរជាមេដ៏ល្អថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖