ពិធីសម្ពោធជាផ្លូវការនៃស្តេចស្រាវិស្គី ដ៏ប្រណីត ROYAL SALUTE 30 ឆ្នាំ “KEY TO THE KINGDOM”

//s9.kh1.co/76/76dc8169f59dfc9005c66007fbe7332cce1aa150.jpg
សង្គម

 ៣១-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូលនិងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom

ភ្នំពេញ៖ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២) ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូលនិងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរ្តិ័ដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តទៅនឹងគ្រួសាររជាវង្សនៃចក្រភពអង់គ្លេស។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=418,q=100/f8/f889d21476e39f80f0c9ed7f30ac72df87af6203.jpg

ការផ្សារភ្ជាប់អត្ថន័យនៃស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ក្នុងគោលបំណងដើម្បីរំលឹក និង អបអរនូវពិធីថ្វាយកូនសោរដែលត្រូវបានគេប្រារព្វឡើងជារៀងរាល់ឆ្នាំនៅរាជវាំង Holyrood នៅក្នុងប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោរដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែរជាមួយកូនសោរដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ គួរបញ្ជាក់ផងដែរថាពិធីនេះគឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស ដែលជាពិធីតំណាងអោយកត្តិយសនិងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute 30 ឆ្នាំនេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសយកនូវស្រាវិស្គីដែលកម្រនិងប្រណីតៗដែលមានអាយុយ៉ាងតិច 30 ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។

គួរបញ្ជាក់ផងដែរថា ស្រាវិស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1953 ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ជាដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេសនៅក្នុងកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការលាយនូវវិស្គីប្រណីតៗ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវិស្គីរបស់ Royal Salute បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលនូវវិស្គីដែលល្អៗក្នុងការផលិតនូវស្រា Royal Salute 30 ឆ្នាំនេះឡើង ដែលមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចំរុះ ដូចជាផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះ អ្នកទទួលទាននឹងទទួលនូវរសជាតិឈ្ងុយឈ្ងប់ ។

https://s9.kh1.co/__image/w=650,h=434,q=100/2a/2a72d8c1205b75dc377ac8870fe279f0c6128a33.jpg

លោក Sandy មានប្រសាសន៍ថា 

ស្រាវិស្គីប្រភេទថ្មីមួយនេះត្រូវបានផលិតឡើង ដើម្បីអបអរនូវពិធីថ្វាយកូនសោរជូនក្សត្រនៃចក្រភពអង់គ្លេស វាជាពីធីបុណ្យប្រវត្តិសាស្រ្តមានអាយុកាលយូរអង្វែងមកហើយ។ ដើម្បីឱ្យសាកសមទៅនឹងកម្មវិធីប្រវត្តិសាស្រ្តដ៏យូរអង្វែងមួយនេះ យើងសម្រិតសម្រាំង និងជ្រើសរើសយកតែវិស្គីដែលមានគុណភាពខ្ពស់ មានរសជាតិនិងក្លិនដ៏ល្អឥតខ្ចោះមកលាយបញ្ចូលគ្នាដើម្បីផលិតនូវវិស្គីដ៏ប្រណីតមួយនេះ”  ។  

  លោក Sandy

លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវិស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាដបប៉សឺឡែនដែលមានការតុបតែងដោយគំរូនៃដាវពីកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេសរូបរាងនិងការរចនានៅលើដបទំាងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃ កូនសោរ រួមជាមួយនឹងវត្ថុដំណាងផ្សេងៗរួមមាន រូបស្នែង ផ្កាកូលាប ដាវរាជវង្ស និង ព្រះឆាយាលក្ខណ៍ ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។

https://s9.kh1.co/__image/w=650,h=394,q=100/7c/7ca9d56545c741f563d1a6ac8ffd349a86b73330.jpg

លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា

“ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ទីផ្សារវិស្គីប្រណីតៗនៅមានកម្រិត។ ហេតុដូចនេះក្នុងនាមយើងគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាវិស្គីប្រណីតៗ យើងមានគោលដៅដើម្បីពង្រីកទីផ្សារមួយនេះអោយកាន់តែរីកចម្រើន ធ្វើយ៉ាងណាធានា និងផ្គត់ផ្គង់ជូនដល់អតិថិជននូវផលិតផលសុទ្ធនិងប្រណីតៗ ដើម្បីឆ្លើយតបចំពោះការគាំទ្រផលិតផលរបស់យើង។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ 2017គោលដៅរបស់ក្រុមហ៊ុនភើណូដរីខាដ (ខេមបូដ) គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ និង ចូលរួមចំណែកបង្កើនការរីកចំរើននៃវិស័យពាណិជ្ជកម្ម្ ដោយចូលរួមក្នុងការបង្កើននូវគុណភាពនៃការរស់នៅប្រកបដោយប្រណីត ភាព ស្របជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពស្ញប់ស្ញែងនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា យើងក៍មានមោទនភាពដែលយើងបាននាំចូលនូវប្រភេទស្រាវិស្គី Royal Salute ដែលជាវិស្គីមួយមានអាយុកាលយូរលង់និងមានប្រវត្តិផ្សារភ្ជាប់ទៅនឹងខ្សែរាជវង្សគួរអោយស្ញប់ស្ញែងផងដែរ” ។    

  លោក Daren ONG
https://s9.kh1.co/__image/w=650,h=428,q=100/45/459496b92c15dd9836b30b4e02d166d0560efc93.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a2/a26eb560828da496d6372527a31cd9e21c30b3e0.jpg

គួរបញ្ជាក់ផងដែរថា Royal Salute 30 ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូរទាំងប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រៈ​www.royalsalute.com.

https://s9.kh1.co/__image/w=650,h=377,q=100/18/18970588ac1896a288be684be5d46838e8677207.jpg

អំពី ROYAL SALUTE

ROYAL SALUTE គឺជាស្រាស្កុតវិស្គីដែលត្រូវបានបន្ទំអស់រយៈពេលយ៉ាងតិច 21ឆ្នាំ ដើម្បីជាដង្វាយក្នុងឳកាសគ្រងរាជសម្បត្តិរបស់មហាក្សត្រិយានី Elizabeth ទី2 ជាមួយនឹងការបាញ់នូវកំាភ្លើងចំនួន21ដើមដើម្បីអបអរក្នុងកម្មវិធីគ្រងរាជនេះ។ ទោះបីជា Royal Salute ត្រូវបានផលិតឡើងសម្រាប់អបអរសាទរប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសក្តី តែផលិតផលមួយនេះក៏ត្រូវបានផលិតឡើងសម្រាប់បម្រើឲ្យអ្នកចូលចិត្តវិស្គីនៅក្នុងសម័យទំនើបផងដែរ ជាមួយនឹងការរួមបញ្ចូលគ្នានូវសិល្បៈ ការច្នៃប្រឌិត និងទំរង់នៃការបង្កើតថ្មីនៃផលិតផលនីមួយៗ។​ Royal Salute ក៏បានចូលរួមជាមួយនឹង POLO ដែលជាក្រុមកីឡាដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្ននេះ។​ Royal Salute បានធ្វើការឧបត្ថម្ភក្នុងកីឡានេះច្រើនជាង 15 ការប្រកួតនៅលើពិភពលោកដែលនៅក្នុងប្រទេស អង់គ្លេស អាមេរិក អាហ្សង់ទីន ចិន និងកូរ៉េ ជាដើម៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T