ភ្នំពេញ៖ ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុននាំចូល និងចែកចាយស្រាវីស្គី Chivas ផ្តាច់មុខនៅប្រទេសកម្ពុជា សហការជាដៃគូជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវ:ផ្នែកម្ហូបអាហារ ដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា Academy of Culinary Art Cambodia (ACAC) បើកវគ្គបណ្តុះបណ្តាលផ្នែកម្ហូបអាហារ និងភេសជ្ជ:ជា ស្តង់ដារខ្នាតអន្តរជាតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីប្រភេទស្រា លក្ខណៈពិសេស និងប្រវត្តិសាស្ត្ររបស់ស្រាវីស្គី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស“Let’s Talk Alcohol” មានគោលការណ៍លើកស្ទួយកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា តាមរយៈការសិក្សាដ៏លំអិតជាមួយការបណ្តុះបណ្តាលទ្រឹស្តី រួមជាមួយនឹងការអនុវត្តផ្ទាល់ពីអ្នកជំនាញពីក្រៅប្រទេស។
សម្រាប់ការផ្តល់ការបណ្តុះបណ្តាល លោកអ្នកនឹងទទួលបាននូវចំណេះដឹងអំពីប្រវត្តិសាស្រ្ត វប្បធម៌ ដំណើរការវិវត្តន ការផលិត ការលាយភេសជ្ជ: ការរៀបចំអាហារ ការទទួលទានគ្រឿងស្រវឹងដោយមានការទំនួលខុសត្រូវ និងការផ្ដល់សេវាកម្មប្រកបដោយសីលធម៌ ជំនាញច្បាស់លាស់ និងទំនួលខុសត្រូវផងដែរសម្រាប់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Pernod Ricard Cambodge - Chivas បានចូលទីផ្សារប្រទេសកម្ពុជា ដោយផ្អែកលើទស្សនៈវិស័យវិជ្ជមានរបស់ខ្លួននៅលើសេដ្ឋកិច្ច និងការតភ្ជាប់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយប្រជាជនកម្ពុជាទៅកាន់ពិភពលោកទាំងមូល។
លោក Daren Ong នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge បានកំណត់យកព្រឹត្តិការណ៍ចាប់ផ្តើមកាលពីដើមខែថា កម្មវិធីនេះជាការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាដៃគូ សម្រាប់រយៈពេលវែងទៅមុខរវាងក្រុមហ៊ុន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារកម្ពុជាដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា Academy of Culinary Art Cambodia (ACAC)។
វគ្គបណ្តុះបណ្តាល “Let’s Talk Alcohol” គឺសម្រាប់សធារណៈជន ជាពិសេសផ្នែកក្រឡុកស្រាដែលមានអាយុលើសពី 18 ឆ្នាំដែលមានមានចំណាប់អារម្មណ៍លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ ដែលជាចំណេះដឹង និងជាចំណុចដ៏សំខាន់មួយដែលកម្មវិធីនឹងផ្ដល់ជូន។
បន្ទាប់ពីធុរកិច្ចប្រកបដោយផ្លែផ្កា ក្រុមហ៊ុន Pernod Ricard Cambodge - Chivas ចូលរួមចំណែកលើកកម្ពស់ និងធ្វើការជម្រុញកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃការទទូលទានគ្រឿងស្រវឹងដែលមានទំនួលខុសត្រូវគឺជាសារសំខាន់របស់ក្រុមហ៊ុន Pernod Ricard Cambodge - Chivas ហើយយើងបន្តការជំរុញវេទិការ សកម្មនេះជាបន្តទៅមុខទៀតនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យប្រធានបទ “Let’s Talk Alcohol” លោក Iain Thomson ឯកអគ្គរដ្ឋទូតម៉ាកពីក្រុមហ៊ុន Pernod Ricard Cambodge និងជាអ្នកជំនាញខាងស្រាវីស្គីពីប្រទេសស្កុតលែន ដែលមានបទពិសោធន៍ជាង១០ឆ្នាំ។
លោក Bruno Cardone ជានាយកសាលាវិទ្យាស្ថាន ACAC សូមអបអរសាទរដល់អ្នកចុះឈ្នោះ និងចូលរួមចំនួន 19 នាក់ដែលទទួលបានវិញ្ញាបនបត្រជំនាញបន្ទាប់ពីបញ្ចប់ការសិក្សាជាមួយអ្នកជំនាញស្រាវីស្គីពីលោក Iain Thomson, Brand Ambassador របស់ Pernod Ricard Cambodge។
សូមធ្វើការរង់ចាំការចុះឈ្មោះ វគ្គបណ្តុះបណ្តាលសិក្ខាសាលា និងចាប់ផ្ដើមជាផ្លូវការបន្ថែមទៀតដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ!
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារ Academy of Culinary Art Cambodia (ACAC) ដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ 011 767 136 (Cellcard - Telegram) / 015 227 088 (Smart)។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផលស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s, Royal Salute, Martell, ស្រាក្រហម Jacob Creek, ស្រាក្រហម George Windham, ស្រា Champaign Mumm, Absolute Vodka, Tequila Olmeca, Havana Club, Kahlúa, Malibu, Ricard, The Glenlivet, Monkey 47, Perrier Jouet ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។
សាលាបណ្ដុះបណ្ដាលវិជ្ជាជីវផ្នែកម្ហូបអាហារ Academy of Culinary Art Cambodia ( ACAC ) គឺជាវិទ្យាស្ថានដែលទទួលស្គាល់ពីប្រទេសស្វីសលើផ្នែកបដិសណ្ឋារកិច្ច និងសិល្បៈធ្វើម្ហូបអាហារ ដែលមានទីតាំងនៅផ្លូវលេខ 139 សាលាគឺជាស្ថាប័នដ៏ល្បីល្បាញបំផុតមួយនៅក្នុងវិស័យនេះ។
សាលាត្រូវបានបើកដំណើរការតាំងពីឆ្នាំ 2017 ហើយក៏កំពុងផ្តល់វគ្គសិក្សាជាច្រើនដល់សិស្សានុសិស្សរបស់ខ្លួន។ សាលានឹងផ្តល់ជូននូវវគ្គសិក្សាជាច្រើននៅក្នុងផ្នែកបដិសណ្ឋារកិច្ច សិល្បៈនៃម្ហូបអាហារ និងការគ្រប់គ្រងផ្នែកទេសចរណ៍។