ភ្នំពេញ៖ អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ នៅឯសណ្ឋាគារ Rosewood ភ្នំពេញ នាវេលាព្រឹក ថ្ងៃទី 16 មិថុនា 2023។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីសម្ពោធដ៏វិសេសនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតផល Smooth E ពីប្រទេសថៃ ដៃគូសហការ ឱសថស្ថាន ហាងលក់គ្រឿងសម្អាង និងភ្ញៀវកិត្តយស វាគ្មិនល្បីឈ្មោះ រួមទាំងវេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic និងកញ្ញា BOBBY Stella ជាតារាកិត្តិយសផងដែរ។
ផលិតផល Smooth E ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Siam Health Group Co., Ltd. នៅក្នុងប្រទេសថៃ និងជារោងចក្រលំដាប់ថ្នាក់លេខ១ ក្នុងការផលិត ផលិតផលថែរក្សាមាត់ធ្មេញគុណភាពខ្ពស់ នោះគឺ DENTISTE’។
Smooth E ជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិដែលមានរហ័ស្សនាមថាជាអ្នកឯកទេសដោះស្រាយរាល់បញ្ហាស្បែកស្របតាមស្តង់ដា និងប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានផលិតចេញពីរូបមន្តធម្មជាតិដ៏ល្អឥតខ្ចោះ រួមផ្សំនឹងបច្ចេកវិទ្យាដែលមានមានប្រសិទ្ធភាពខ្ពស់ពីជុំវិញពិភពលោក ដែលធានាបាននូវប្រសិទ្ធភាព។
រាល់ផលិតផល Smooth E ទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្ត្រជាច្រើនដំណាក់កាល ដើម្បីធានានូវសុវត្ថិភាព ហើយស័ក្តសមសម្រាប់ស្បែកគ្រប់ប្រភេទ រាប់បញ្ចូលទាំងស្បែកងាយរងប្រតិកម្ម អាឡែហ្ស៊ី និងស្បែកដែលងាយនឹងកើតមុន។
ផលិតផល Smooth E ទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារជាច្រើន រួមទាំងប្រទេសជប៉ុនដោយទទួលបានចំណាត់ថ្នាក់លេខ១ពី @COSME Japan (2017) និងចំណាត់ថ្នាក់ផ្សេងៗជាច្រើនទៀតដូចជា៖
- No. 1 BEST-SELLING WOMEN FACIAL CLEANSER IN THAILAND (2015)
- No. 1 BEST-SELLING FACIAL GEL CLEANSER (2013-2015)
- BEST SELLING ACNE CARE IN WATSONS (2015)
វេជ្ជបណ្ឌិត វុទ្ធី រ័ត្នវិរីយ៉ា អគ្គនាយកគ្រប់គ្រង BC Clinic បានឲ្យដឹងថា៖
ទន្ទឹមគ្នានេះដែរ តារាស្រីដែលជា influencer ដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា គឺកញ្ញា BOBBY Stella បានលើកឡើងនូវបទពិសោធន៍ផ្ទាល់ខ្លួនថា៖
ថ្លែងនៅក្នុងកម្មវិធីដ៏ពិសេសនេះ អ្នកស្រី Siratsarin Kiatkobchai ប្រធាននាយកផ្នែកលក់ និងទីផ្សារអន្តរជាតិរបស់ Smooth E បានលើកឡើងថា៖
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់បង្ហាញ និងសម្ពោធផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិរបស់ Smooth E ទាំង១០មុខ រួមមាន Smooth E Babyface Foam, Smooth E White Babyface Foam, Smooth E Extra Sensitive Cleansing Gel, Smooth E Medicated Cream, Smooth E Acne Extra Sensitive Cleansing Gel, Smooth E Acne HydroGel, Smooth E Acne HydroGel Plus, Smooth E Acne Scar Serum, Smooth E Acne Cleansing Water, Smooth E Physical UV & Pollution Shield។
លោកស្រីបានបន្តទៀតថា៖
ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចរកជាវផលិតផល Smooth E ទាំងអស់នេះ នៅតាមបណ្តាញឱសថស្ថាន និង ផ្សារទំនើបធំជាច្រើនរួមមាន ឱសថស្ថាន Norm Pharmacy, ឱសថស្ថាន Guardian, ផ្សារទំនើប AEON, ផ្សារទំនើប BIG C, ហាងម៉ាត 7-ELEVEN, ផ្សារទំនើបជីបម៉ុងជាដើម ហើយក៏មាននៅគ្លីនិកថែរក្សាស្បែកល្បីៗ ដូចជា BC Clinic ផងដែរ។ អតិថិជនរបស់ Smooth E ក៏អាចតាមដានព័ត៌មានថ្មីៗ អំពីផលិតផល Smooth E តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Smooth E Cambodia ផងដែរគឺ៖www.facebook.com/smoothe.kh។