ហ្វីលីពីន៖ លោក Cruz Maguad និងប្រពន្ធរបស់គាត់ឈ្មោះថា Lovella បានរស់នៅយ៉ាងមានសុភមង្គលក្នុងខេត្ត Cotabato ភាគខាងជើង នៃប្រទេសហ្វីលីពីន ជាមួយកូនស្រីច្បង Crizzle Gwynn អាយុ១៨ឆ្នាំ និងកូនប្រុសពៅ Crizzule Louis អាយុ១៦ឆ្នាំ។ ហើយ រយៈពេលប្រហែល៥ខែ មុនពេលកើតរឿងមិនល្អចូលក្នុងគ្រួសារ ទាំងពីរនាក់ប្ដីប្រពន្ធ បានទទួលស្វាគមន៍សមាជិកថ្មី ដែលជាកូនស្រីចិញ្ចឹមម្នាក់ មានឈ្មោះថា Janice អាយុ១៧ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាង Janice ជាក្មេងកំព្រា និងមានប្រវត្តិជីវិតយ៉ាងគួរឲ្យអាណិត ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារថ្មីទាំងមូលរបស់នាង បានផ្ដល់ក្ដីស្រលាញ់ឲ្យនាងយ៉ាងកក់ក្ដៅ ប្រៀបដូចជាសាច់.ឈា.ម.តែមួយអីចឹង។ ហើយជាធម្មតា នាង និងបងប្អូនទាំងពីរនាក់ទៀតរបស់នាង តែងតែបង្ហាញពីភាពស្និទ្ធិស្នាលជាមួយគ្នា តាមរយៈការថតវីដេអូរាំលេងកម្សាន្តផ្សេងៗ បង្ហោះនៅលើបណ្ដាញសង្គមតិកតុកជានិច្ច ដែលមើលទៅ នឹងមិននឹកស្មានដល់ទេថា នាងហ៊ានលើកដៃ.ស.ម្លា.ប់.បងប្អូនទាំងពីរនាក់។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បុរសជាឪពុក និងស្ត្រីជាម្ដាយបានទៅធ្វើការដូចសព្វដង ប៉ុន្ដែភ្លាមៗបុរសជាឪពុកបានទទួលទូរស័ព្ទ ដោយប្រាប់ថាផ្ទះរបស់គាត់កំពុងមានបញ្ហា និងកូនៗកំពុងស្ថិតក្នុង.គ្រោះ.ថ្នា.ក់ នាវេលាម៉ោង៣:០០នាទីរសៀល។ ឮដូច្នេះ គាត់ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរទៅផ្ទះវិញ និងលុះពេលទៅដល់ គាត់បានចូលតាមទ្វារខាងក្រោយ ព្រោះទ្វារខាងមុខមិនអាចបើកបានទេ។
ហើយពេលឈានជើងចូលដល់ក្នុងផ្ទះ ផ្ទះមានភាពយ៉ាងស្ងប់ស្ងាត់ ខណៈគាត់ស្រែកហៅកូនៗ និងបន្ទាប់មក ក៏ប្រទះឃើញកូនបង្កើតរបស់គាត់ទាំងពីរកំពុងដេក.ស្លា.ប់.លើឥដ្ឋ ក្នុងថ្លុក.ឈា.ម.យ៉ាងអាណោចអាធ័ម។ រំពេចនោះ គាត់បានស្រែកហៅកូនស្រីចិញ្ចឹម ដែលធ្វើឲ្យនាងចេញពីបន្ទប់ទឹកមក ដោយសក់នៅសើម។ ហើយនាងមានភាពតក់ស្លុតជាខ្លាំង នូវអ្វីដែលបានកើតឡើងលើបងប្អូនទាំងពីរនាក់ផងដែរ។
តួយ៉ាង នាង Janice បានផ្ដល់ចម្លើយទៅកាន់ប៉ូលិសថា មានក្រុមចោរមួយក្រុមមានគ្នាចំនួន៣នាក់ បានព្យាយាមមកប្លន់ក្នុងផ្ទះ ហើយមានតែនាងម្នាក់គត់អាចរត់គេចទៅពួនបាន។ ទន្ទឹមនឹងនេះ ប៉ូលីសបានរកឃើញថា បងប្អូនទាំងពីរនាក់ ត្រូវបាន.វា.យ.ឲ្យ.ស្លា.ប់.ដោយញញួរ ដំបងវាយកូនបាល់ និងរបស់ផ្សេងៗទៀត ដូចជាចាក់.ស.ម្លា.ប់.ដោយ.កាំ.បិ.ត និងអំបែងដបជាដើម។
ដំបូងឡើយ ប៉ូលិសបានជឿសម្ដីរបស់នាង Janice ប៉ុន្ដែមិនយូរប៉ុន្មាន ប៉ូលិសបានរកឃើញថា មិនមានភស្តុតាងណាមួយ អាចបញ្ជាក់ពីការចូលប្លន់ទេ ព្រោះតែមិនមានរបស់មានតម្លៃ បាត់ចេញពីក្នុងផ្ទះឡើយ។ ហើយចំពោះរបស់ដែល.វា.យ.ស.ម្លា.ប់.បងប្អូនទាំងពីរនាក់ គឺសុទ្ធសឹងតែជារបស់ក្នុងផ្ទះទាំងអស់។
ក្រោយមកទៀត ប៉ូលិសបានរកឃើញស្នាមម្រាមដៃរបស់នាង Janice នៅលើរបស់.វា.យ.ប្រ.ហា.រ និងរកឃើញអាវរបស់នាង ដែលប្រលាក់សុទ្ធតែ.ឈា.ម.នៅខាងក្រោយផ្ទះ។ យ៉ាងណាមិញ នាងក៏ត្រូវបាន.ចា.ប់.ខ្លួន និងត្រូវបានដាក់ឲ្យស្ថិតក្រោមការឃុំឃាំងរបស់នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍ (Department of Social Welfare and Development) ព្រោះនាងជាអនីតិជននៅឡើយ។ ហើយនាងក៏បានសារភាពដែរថា នាងគឺជាអ្នក.ស.ម្លា.ប់.បងប្អូនទាំងពីរនាក់ ដោយសារតែភាពច្រ.ណែ.ន និងចង់ទទួលបានក្ដីស្រលាញ់ រួមទាំងការយកចិត្តទុកដាក់ ពីឪពុកម្ដាយចិញ្ចឹម ដល់នាងតែម្នាក់គត់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖