បរទេស៖ នៅក្នុងការប្រកួតវគ្គចែកពូល នៃពានរង្វាន់ Champions League យប់មិញ, ខ្សែបម្រើ Leandro Parades បានប៉ះទង្គិចគ្នាមួយប្រាវជាមួយអតីតមិត្តរួមក្រុម Sergio Ramos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សParades ត្រូវបាន Juventus ខ្ចីជើងពីក្រុម Paris Saint-Germain នៅរដូវក្តៅនេះមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់ផងដែរ, ខណៈយប់មិញនេះខ្សែបម្រើសញ្ជាតិ អាហ្សង់ទីន ត្រូវតតាំងជាមួយអតីតក្លិបចាស់របស់ខ្លួនក្នុងនាមជាគូសត្រូវនៅលើទីលាន។
ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុម PSG ហាក់ធ្វើបានល្អជាង ដោយអាចទទួលជ័យជម្នះទៅលើក្រុម Juventus ក្នុងលទ្ធផល ២-១, ដែលក្នុងនោះ Kylian Mbappe រកបាន ២ គ្រាប់ឱ្យក្រុមអ្នកមានបារាំង ចំណែក ១ គ្រាប់របស់ក្រុមសេះបង្កង់គឺរកបានដោយ Weston McKennie។
សម្រាប់ការប្រកួតខាងលើ ក៏មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពី Parades ប៉ះទង្គិចគ្នាជាមួយបងធំ Ramos ដែលជាអតីតមិត្តរួមទើបបែកគ្នាថ្មីៗ, យ៉ាងណាមិញ សម្រាប់សកម្មភាពបែបនេះបានកើតឡើង បន្ទាប់ពី G.Bremer ធ្វើឱ្យ Mbappe ដួលទាំងកម្រោលនៅលើទីលាន៕
សូមទស្សនាវីដេអូខាងក្រោម៖