អាយដលខ្ញុំ! Musiala ថាគេធំធាត់ឡើងដោយចាត់ទុកកំពូលខ្សែប្រយុទ្ធម្នាក់នេះជានិមិត្តរូប

//s9.kh1.co/1a/1a63ba3125ad982a32aac8112d89696f5f706e6a.jpg
កីទ្បា

 ០៩-កញ្ញា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Musiala ថាកំពូលខ្សែប្រយុទ្ធម្នាក់នេះជានិមិត្តរូបរបស់គេ

អាល្លឺម៉ង់៖ កីឡាករ Jamal Musiala នៃក្លិប Bayern Munich បានសារភាពថារូបគេធំធាត់ឡើងដោយចាត់ទុកខ្សែប្រយុទ្ធ Lionel Messi ជានិមិត្តរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Musiala ចាត់ទុកជាតារាឆ្នើមវ័យក្មេងម្នាក់របស់ Bayern Munich ខណៈដែលនៅរដូវកាលថ្មីនេះ គេចូលប្រកួតបាន៦ប្រកួតនិងរកបានដល់ទៅ៥គ្រាប់ ព្រមទាំងបញ្ជូនបាល់៦គ្រាប់។

កីឡាករ Jamal Musiala
កីឡាករ Jamal Musiala

យ៉ាងណាមិញ រូបគេបានបង្ហើបថា ភាពល្អរបស់គេគឺកើតចេញពីការរៀនសូត្រតាម Messi ក៏ដូចជាក្លិប Barcelona ផងដែរ។

Jamal Musiala បាននិយាយថា៖

FC Barcelona គឺជាក្រុមដែលខ្ញុំចូលចិត្ត។ ខ្ញុំមានអាវរបស់ Messi ។ ខ្សែបម្រើ Xavi,Iniesta និង Busquets ពិតជាធ្វើឲ្យខ្ញុំស្ញប់ស្ញែងណាស់។ ខ្ញុំអាចមើលការប្រកួតពួកគេម្ដងហើយម្ដងទៀត។

កីឡាករ Jamal Musiala 
កីឡាករ Jamal Musiala
កីឡាករ Jamal Musiala

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T