ស្នេហា៖ ភាគច្រើននៃមនុស្សពីរនាក់ដែលបែកគ្នាហើយ គឺមិនសូវនៅបន្តរាប់អានគ្នាទេ ស៊ូរស់នៅក្នុងជីវិតរៀងៗខ្លួន ព្រោះតែមិនចង់ឱ្យមានអារម្មណ៍មិនល្អ គ្រប់ពេលដែលជួបមុខគ្នា ដោយសាររាល់ការបែកគ្នា ច្រើនតែបញ្ចប់ដោយការឈឺចាប់ ទោះអស់ចិត្តស្រលាញ់គ្នាយ៉ាងណា យ៉ាងហោចណាស់ក៏ធ្លាប់ស្រលាញ់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រសិនបើសង្សារចាស់របស់អ្នក គេនៅតែធ្វើដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៀត គឺបានន័យថាគេនៅស្រលាញ់អ្នកខ្លាំងណាស់ ប៉ុន្តែដោយសារតែហេតុផលណាមួយ ទើបធ្វើឱ្យអ្នកទាំងពីរឈានដល់ការបែកគ្នា មិនមែនដោយសារតែគេអស់ស្រលាញ់អ្នកនោះទេ។
បែកគ្នាហើយ គេនៅតែធ្វើបែបនេះ បានន័យថាគេស្រលាញ់អ្នកខ្លាំង៖
១. នៅតែនិយាយជាមួយអ្នក
មនុស្សដែលបែកគ្នាហើយ កម្រនឹងនិយាយរកគ្នាខ្លាំងណាស់ បើមានគឺមានតិចបំផុត ហើយភាគច្រើនមនុស្សដែលបែកពីអ្នកហើយ គេនៅតែនិយាយជាមួយអ្នកធម្មតា គឺបានន័យថាគេស្រលាញ់អ្នកខ្លាំង ព្រោះតែមិនអាចកាត់ផ្តាច់ពីអ្នកបាន គ្រាន់តែមានរឿងខ្លះពិបាកនឹងបន្តទៅមុខទៀត តែបើបញ្ហានោះអាចដោះស្រាយបាន អ្នកទាំងពីរច្បាស់ជាអាចត្រូវរ៉ូវគ្នាវិញបាន។
២. យកចិត្តទុកដាក់លើអ្នក
ប្រសិនបើគេនៅតែយកចិត្តទុកដាក់លើអ្នក ទាំងដែលអ្នកទាំងពីរបែកគ្នាហើយនោះ អ្នកជឿទៅថាគេនៅតែមានចិត្តស្រលាញ់អ្នក ហើយក៏ស្រលាញ់អ្នកខ្លាំងបំផុតដែរ ឱ្យតែអ្នកចិត្តទន់តែបន្តិច ប្រាកដជាអាចត្រូវរ៉ូវគ្នា ព្រោះមនុស្សប្រុសដែលអស់ចិត្តស្រលាញ់អ្នក តែបែកគ្នាហើយ សូម្បីតែអ្នកជួបបញ្ហាអ្វី ក៏គេមិនខ្វល់ពីអ្នកដែរ។
៣. ចង់ដឹងសុខទុក្ខអ្នក
នៅពេលដែលបែកគ្នាហើយ មនុស្សដែលគេអស់ចិត្តស្រលាញ់ និងអាចកាត់ចិត្តពីអ្នកបានហើយនោះ ភាគច្រើនគឺគេមិនចង់ដឹងលឺអ្វីពីអ្នកឡើយ តែមនុស្សដែលបែកពីអ្នកហើយ គេនៅតែស្រលាញ់អ្នកខ្លាំង គឺគេតែងតែចង់ដឹងសុខទុក្ខរបស់អ្នកជានិច្ច ព្រោះគេនៅមិនស្ងប់ ប្រសិនបើមិនបានដឹងពីសុខទុក្ខរបស់អ្នក ដូចសព្វដងដែលកាលនៅជាសង្សារនឹងគ្នា។
៤. បារម្ភនិងខ្វល់ពីអ្នក
បើសង្សារចាស់របស់អ្នក គេនៅតែបង្ហាញការបារម្ភ និងការខ្វល់របស់គេចំពោះអ្នក ដែលមានត្រឹមឈ្មោះជាសង្សារចាស់របស់គេនោះ គឺគេពិតជាស្រលាញ់អ្នកខ្លាំងណាស់ ទើបគេមិនអាចហាមឃាត់ចិត្តគេ មិនឱ្យបារម្ភ ឬខ្វល់ពីអ្នកបាន ហេតុនេះហើយ បើគេនៅតែធ្វើបែបនេះ ទាំងដែលអ្នកទាំងពីរមិនត្រូវជាអ្វីនឹងគ្នា អ្នកគួរតែដឹងពីទំហំនៃក្តីស្រលាញ់ដែលគេនៅមានចំពោះអ្នកប៉ុណ្ណាហើយ៕