យល់ដឹង៖ អាចនិយាយបានថា ការឡើងភ្នំគឺជាសកម្មភាពទេសចរណ៍ដ៏ល្អមួយប្រភេទ ដើម្បីទទួលយកបទពិសោធន៍បែបធម្មជាតិព្រៃពណ៌បៃតង និងបទពិសោធន៍ជីវិតនានាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែជាមួយនឹងគុណប្រយោជន៍ ក្នុងដំណើរផ្សងព្រេងបែបនេះ វាក៏មានបញ្ហាណាមួយដែលកើតឡើងដោយនឹកស្មានមិនដល់ដែរ ដូច្នេះអ្នកត្រូវចងចាំនូវវិធីមួយចំនួន ដើម្បីធានាបាននូវការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព ជាពិសេសនៅពេលដើរលេងតែម្នាក់ឯង៕

១.អីវ៉ាន់សំខាន់
មុនពេលអ្នកចេញដំណើរ មិនថាជាការធ្វើដំណើររយៈពេលខ្លី ឬវែងនោះទេ វាជារឿងសំខាន់ដែលអ្នកត្រូវរៀបចំរបស់សំខាន់ៗសម្រាប់ការធ្វើដំណើរ រួមមាន៖ ផែនទី ត្រីវិស័យ ទឹក អាហារ (សម្បូរថាមពល) អាវភ្លៀង ឧបករណ៍បញ្ឆេះ កញ្ចប់សង្គ្រោះបឋម កាំបិត ពិល ឡេការពារកម្តៅថ្ងៃ ថ្នាំការពារមូស ឬសត្វល្អិត កាសែតក្រាស់ក្នុងករណីស្បែកជើងរបស់អ្នករអិល ខ្សែដៃជំនួយសម្រាប់សន្លាក់ ជាពិសេសសន្លាក់ជង្គង់. សម្រាប់ការធ្វើដំណើរយូរជាងនេះ ការជួល ឬទិញឧបករណ៍តាមដានដូចជា PLB (ឧបករណ៍ចាប់សញ្ញាទីតាំងផ្ទាល់ខ្លួន) នឹងមានប្រយោជន៍នៅពេលមានអាសន្ន ដូចជាការបាត់ខ្លួនជាដើម។
២.រក្សាទំនាក់ទំនងឲ្យជាប់ជាមួយមនុស្សជាទីស្រលាញ់
មានន័យថា អ្នកត្រូវប្រាកដថា យ៉ាងហោចណាស់សាច់ញាតិរបស់អ្នកបានដឹងពីផែនការបឋម រួមទាំងការធ្វើដំណើរ កន្លែងដែលត្រូវឈប់ ពេលណាត្រូវទៅរបស់អ្នកជាមុនសិន កុំឲ្យពួកគាត់បាត់អ្នកទៅដោយគ្មានប្រាប់មួយម៉ាត់ថាទៅណា។ នេះគឺចាំបាច់ក្នុងករណីមានការអ្នកវង្វេង ឬបាត់ខ្លួន ឬស្ថានភាពសង្គ្រោះបន្ទាន់ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរតែម្នាក់ឯង។

៣.ដឹងពីដែនកំណត់របស់ខ្លួនឯង
ប្រសិនបើអ្នកមានសុខភាពល្អ អ្នកអាចយកឈ្នះលើដំណើរកម្សាន្តដែលមានរយៈពេលលើសពី ២ សប្តាហ៍បាន។ ប៉ុន្តែកុំឲ្យហួសពីសមត្ថភាពពិតរបស់អ្នក សម្រាប់ការធ្វើដំណើរយូរជាងនេះ អ្នកត្រូវធ្វើការហ្វឹកហាត់កាយសម្បទាខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ។

៤.ទម្លាប់មានធានារ៉ាប់រងលើការធ្វើដំណើរ
ទោះបីជាអ្នក ជាអ្នកឡើងភ្នំដែលមានបទពិសោធន៍ក៏ដោយ ក៏គង់មានថ្ងៃភ្លាត់ស្នៀតដែរ។ ដូច្នេះ អ្នកត្រូវដឹងពីគោលការណ៍ណាមួយ ក្នុងការធានារ៉ាប់រងការធ្វើដំណើររបស់អ្នក ក្នុងករណីមានអាសន្នផងដែរ។ អាស្រ័យលើគោលដៅរបស់អ្នក អ្នកគួរតែពិនិត្យជាមួយអាជ្ញាធរក្នុងតំបន់របស់អ្នក ដើម្បីកំណត់នីតិវិធីស្វែងរក និងជួយសង្គ្រោះ មុនពេលធ្វើដំណើររបស់អ្នក។

ប្រភព៖ zingnews