រាជធានីភ្នំពេញ ៖ និយាយដល់ប្រជាប្រិយភាពរបស់តារាប្រុស Peypey Dy ជឿជាក់ថា អ្នកលេងបណ្តាញសង្គមភាគច្រើនប្រាកដជាស្គាល់ ជាតារាប្រុសពូកែវោហាសព្ទធ្វើឲ្យហ្វេនៗឃើញការសម្តែងម្តងៗ ទប់សំណើចមិនបាន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកទៅមើលជីវិតឯកជនវិញ តារាប្រុសរូបនេះ ធ្លាប់បង្ហើបម្តងរួចមកហើយថា បច្ចុប្បន្នរូបលោកគ្មានសាច់ញាតិណាម្នាក់ នៅក្នុងស្រុកនោះឡើយ ព្រោះសមាជិកគ្រួសារទាំងអស់ កំពុងរស់នៅក្រៅប្រទេស ដោយសព្វថ្ងៃនេះរូបលោក រស់នៅជាមួយក្រុមមិត្តភក្តិដូចជាគ្រួសារទៅហើយ។
យ៉ាងណាមិញ តាំងពីល្បីឈ្មោះក្នុងសិល្បៈច្រើនឆ្នាំមក រូបលោកកម្រនឹងបង្ហាញមុខមាត់អ្នកម៉ាក់ជាខ្លាំង ទើបថ្មីៗនេះ ធ្វើឲ្យហ្វេនៗភ្ញាក់អារម្មណ៍ខ្លាំង ក្រោយឃើញសម្រស់អ្នកម៉ាក់របស់តារាប្រុសរូបនេះ មិនត្រឹមតែនៅក្មេងខ្ចីប៉ុណ្ណោះទេ ថែមទៀតស្រស់ស្អាតនៅខ្ញង់ទៀតផង។
ជាក់ស្តែង ឈរជិតកូនប្រុសមើលទៅដូចជាបងប្អូន ឃើញហើយធ្វើឲ្យអ្នកគាំទ្រទប់មាត់មិនសរសើរមិនបាន សាច់ឈា.មក៏ភ្លឺថ្លា មិនប្រាប់ថាជាម៉ាក់ ហ្វេនៗក៏ទាយមិនត្រូវ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
![តារាប្រុស Peypey Dy](https://s9.kh1.co/__image/w=650,h=810,q=100/3a/3a1509c4ffe4f616b892cd8706c165f81c599a07.jpg)
![តារាប្រុស Peypey Dy](https://s9.kh1.co/__image/w=650,h=813,q=100/aa/aa0a1860c1a280f06440c43846f35b2c3c4240b1.jpg)
![រូបភាព លោកយាយ អ្នកម៉ាក់ និងមិត្តភក្តិរបស់តារាប្រុស Peypey Dy](https://s9.kh1.co/__image/w=650,h=650,q=100/c4/c4785ca5cbad1dfb6d4210f36e2e0ba18c4d93b4.jpg)
![តារាប្រុស Peypeydy និងលោកយាយ](https://s9.kh1.co/__image/w=650,h=650,q=100/7b/7b99c401ba8d84b7d74e69c074185b44c92cc660.jpg)
![តារាប្រុស peypey dy លោកយាយ និងអ្នកម៉ាក់](https://s9.kh1.co/__image/w=600,h=600,q=100/e9/e940aa5c2240d76d53c21354f3c1710ad42f383c.jpg)
![តារាប្រុស peypey dy លោកយាយ និងអ្នកម៉ាក់](https://s9.kh1.co/__image/w=650,h=650,q=100/8d/8d840997033d0510e21778bf71d3cede983ab7c9.jpg)