ភ្នំពេញ៖ វីដេអូមួយ ត្រូវបានចែកចាយទៅលើគណនី TikTok ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលថា បុរសសំបូរស្នេហ៍ ថុល សុភិទិ ដែលជាអតីតបេក្ខជន ប្រលង Cambodia Idol រដូវកាលទី ៤ បញ្ចប់ពីថ្មី ៗ នេះ ត្រូវបានស្គាល់ជាកំពូលសិស្សល្បីឈ្មោះ ពូកែលេងហ្គីតា ប្រចាំសាលា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តាមរយៈវីដេអូបង្ហោះ សកម្មភាពដែលតារាប្រុសរូបនេះ ធ្លាប់សិក្សា នៅវិទ្យាល័យមួយកន្លែង ជាសាលាឯកជន ដែលត្រូវបានស្គាល់ជា តារាប្រចាំសាលា ដែលមានថ្វីដៃប៉ិនប្រសប់ខាងលេងហ្គីតា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង បានចូលរួមកម្មវិធីសប្បុរសនានា កាលនៅរៀនទៀត។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ វីដេអូ អតីតបេក្ខជន រូបនេះ បានចែកចាយ ទៅតាមបណ្តាញសង្គម ដែលប្រិយមិត្ត ជាពិសេសហ្វេនៗ តរបស់លោក មានការស្ងើចសរសើរជាខ្លាំងតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖



@phitik_fanclub ភិទិជាអតីតសិស្សសាលាអន្តរជាតិសឹង្ហបុរី ជាកំពូលសិស្សល្បីឈ្មោះពូកែលេងហ្គីតាប្រចាំសាលា ហើយធ្លាប់ចូលរួមកម្មវិធីសប្បុរសធម៌ជាមួយខាងសាលាទៀត😍 ពិតជាគួរអោយស្រឡាញ់ណាស់ #ភិទិ #ថុលសុភិទិ #phitik ♬ សំឡេងដើម - DoReaMon