ស្ងាត់ៗ Fabrizio Romano ថាជម្រើសជាតិបារាំងម្នាក់នេះបានធ្វើតេស្តសុខភាពនៅ Chelsea រួចរាល់អស់ហើយ

//s9.kh1.co/19/19582331c95f847e697b5bc8a3d7a53a91f90017.jpg
កីទ្បា

 ០៣-តុលា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Fabrizio Romano ថាជម្រើសជាតិបារាំងរូបនេះត្រៀមផ្លាស់មក Chelsea ហើយ

អឺរ៉ុប៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាខ្សែប្រយុទ្ធ Christopher Nkunku ពិតជាបានធ្វើតេស្តសុខភាពជាមួយក្លិប Chelsea មុនពិតមែន ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយជាមួយក្លិប RB Leipzig នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

ថ្មីៗនេះលេចឮថា Chelsea ត្រៀមនឹងយក Nkunku នៅរដូវក្ដៅឆ្នាំក្រោយ ហើយឥលូវនេះ Romano ថា កីឡាករសញ្ជាតិបារាំងរូបនេះពិតជាសប្បាយចិត្តនឹងសំណើរបស់ Chelsea ណាស់។

ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

Fabrizio Romano បានចុះផ្សាយថា៖

ពួកយើងបានឮពីរឿងរបស់ Christopher Nkunku នៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងមកនេះ។ វាជារឿងធម្មតាទេ គេជាកីឡាករកំពូល ហើយក្លិបកំពូលៗខ្លះក៏ទាក់ទងនឹងគេដែរ។ តើមានរឿងអ្វីកើតឡើងឲ្យប្រាកដទៅ? ពីអ្វីដែលគេប្រាប់ខ្ញុំគឺNkunku ពិតជាបានធ្វើតេស្តសុខភាពជាមួយ Chelsea មែន ហើយវាមិនមែនជាការធ្វើតេស្តសុខភាពផ្ទាល់ខ្លួនទេ។បុគ្គលិករបស់ Chelsea នៅទីនោះហើយវាសម្រាប់ក្លិបបាល់ទាត់ Chelsea ។នេះមិនមែនមានន័យថាការព្រមព្រៀងបានធ្វើឡើងទេ។ការធ្វើតេស្តសុខភាពនេះកើតឡើងពីរបីសប្តាហ៍មុន ហើយ Chelsea ក៏បានដាក់សំណើទៅកីឡាករនេះដែរ ដែលគេសប្បាយចិត្តនឹងវាណាស់។ ប៉ុន្តែបើនិយាយពី RB Leipzig វិញគឺត្រូវធ្វើការព្រមព្រៀងគ្នាជាក្រោយទៀត។ ខ្ញុំដឹងថា Chelsea នឹងព្យាយាមពិភាក្សាតម្លៃផ្ទេរជាមួយ Leipzig។

អ្នកកាសែត Fabrizio Romano 
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T