ជាមនុស្សស្រី ទាល់តែចេះធ្វើខ្លួនបែបនេះ ទើបគេមិនងាយបោកបាន

//s9.kh1.co/40/4096cd6fab71a1ec80bcf581ece8d338fc754c86.jpg
ប្រលោមលោក & អប់រំ

 ២១-កក្កដា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ជាមនុស្សស្រី បើមិនចង់ឱ្យគេចូលមកបោកប្រាស់ចិត្តបានដោយងាយទេនោះ មនុស្សស្រីគ្រប់រូបត្រូវរៀនចេះធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីបែបនេះ។

យល់ដឹង៖ ជាមនុស្សស្រី ការរកបានមនុស្សប្រុសដែលស្រលាញ់ខ្លួនវាមិនពិបាកទេ អ្វីដែលពិបាកនោះ គឺការដែលរកបានមនុស្សប្រុសណាម្នាក់ ដែលអាចស្រលាញ់អ្នកស្មោះស្ម័គ្រជាមួយ មិនមែនចូលមកដើម្បីបោកប្រាស់ចិត្ត ទើបវាជារឿងដែលពិបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សស្រី ដែលមនុស្សប្រុសងាយបោកបានទេនោះ មនុស្សស្រីគ្រប់រូប ទាល់តែរៀនចេះធ្វើខ្លួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបគ្មានមនុស្សប្រុសណាគេហ៊ានចូលមកបោកប្រាស់អ្នកបានដោយងាយ។

ជាមនុស្សស្រី ទាល់តែចេះធ្វើខ្លួនបែបនេះ ទើបគេមិនងាយបោកបាន៖

១. ធ្វើខ្លួនឱ្យមានតម្លៃ

រូបតំណាង
រូបតំណាង

មនុស្សស្រី នៅពេលដែលស្គាល់ពីតម្លៃខ្លួនឯង គឺច្បាស់ជាគ្មានមនុស្សប្រុសណា ហ៊ានចូលមកបោកប្រាស់ចិត្តអ្នកបានដោយងាយឡើយ ហេតុនេះហើយ ទាល់តែខ្លួនអ្នកស្គាល់ពីតម្លៃខ្លួនឯងជាមុនសិន ទើបអ្នកដទៃមើលឃើញពីតម្លៃរបស់អ្នក និងអាចឱ្យតម្លៃអ្នកបាន បើមិនអញ្ចឹងទេ អ្នកនឹងក្លាយទៅជាមនុស្សស្រីដែលគ្មានតម្លៃ នៅក្នុងក្រសែភ្នែកអ្នកដទៃ។

២. រៀនចេះធ្វើចិត្តដាច់

រូបតំណាង
រូបតំណាង

ការដែលរៀនចេះធ្វើជាមនុស្សស្រីចិត្តដាច់ វាជារឿងមួយដែលអ្នកក្នុងនាមជាមនុស្សស្រី អាចការពារខ្លួនឯងមិនឱ្យមនុស្សប្រុសណា ចូលមកបោកចិត្តអ្នកបាន ព្រោះមនុស្សប្រុសខ្លាចបំផុត នៅពេលដែលមនុស្សស្រីចិត្តដាច់ ដូច្នេះហើយ ប្រសិនបើអ្នកជាមនុស្សស្រីនិយាយម៉ាត់ណា ម៉ាត់ហ្នឹង គឺគ្មានអ្នកណាហ៊ានធ្វើបាបអ្នកឡើយ។

៣. ស្រលាញ់ខ្លួនឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

គ្មានអ្នកណាអាចចូលមកបោកប្រាស់ចិត្តអ្នកបានឡើយ នៅពេលដែលអ្នកជាមនុស្សស្រីម្នាក់ ដែលស្រលាញ់ និងមានការយកចិត្តទុកដាក់លើខ្លួនឯងបានខ្ពស់ ព្រោះនៅពេលដែលអ្នកចេះស្រលាញ់ខ្លួនឯងបានច្រើន មិនថាអ្នកស្រលាញ់អ្នកណាម្នាក់ទេ អ្នកនឹងមិនបណ្តោយឱ្យគេធ្វើបាបចិត្តអ្នក​ ឬឱ្យគេមានឥទ្ធិពលមកលើជីវិត និងសេចក្តីសុខរបស់អ្នកទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T