ភ្នំពេញ៖ ពិតណាស់ នៅលើបណ្ដាញសង្គម នាពេលនេះ កំពុងតែផ្ទុះការចែករំលែក ពាសពេញNewFeed ក្រោយពីលេចធ្លាយដំណឹងជាផ្លូវការ អំពីពិធីភ្ជាប់ពាក្យ របស់ Influencer ពីររូប គឺកូនស្រីម្ចាស់សម្អាងការ កញ្ញា ស្រីនា និងបុរសសង្ហាសម្បូរស្នេហ៍ លោក ហេង វិសាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ សម្រាប់ទំនាក់ទំនងស្នេហា បែបឯកជនស្ងាត់ៗរបស់ គូស្នេហ៍មួយគូនេះពិតជាធ្វើឲ្យហ្វេនៗអ្នកគាំទ្រស្រឡាំងកាំង និងរំភើបរកពាក្យនិយាយមិនត្រូវនោះទេ រហូតដល់អ្នកគាំទ្រខ្លះ អរជំនួសអ្នកទាំងពីរដល់ថ្នាក់ គេងមិនលក់ចាំមើលសកម្មភាពក្នុងថ្ងៃភ្ជាប់ពាក្យរបស់ពួកគេផងដែរ។
យ៉ាងណាមិញ មុននឹងឈានដល់ការបង្ហាញខ្លួន ក្នុងឈុតកូនក្រមុំប្រពៃណី បុរាណផ្សេងៗក្នុងពិធីភ្ជាប់ពាក្យរបស់ ស្រីនា និង ហេង វិសាល ក្រលេកមកមើលរូបរាង ស្រីនា នាពេលថ្មីៗនេះមួយភ្លេតសិន ឃើញថា ស្រីនាង ស្អាតទាក់ទាញខ្លាំងជាមួយនឹង រាងដ៏ស្រលូន ចង្កេះតូចមួយក្ដាប់មើលទៅគួរឲ្យស្រលាញ់មែនទែន ទម្រាំតែបានឃើញស្លៀកឈុត ក្នុងពីធីទៀតមិនដឹងស្អាតយ៉ាងឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖






