មុននឹងលាចា»-កលោក តារាស្រី Sae Ron ជំពា»-ក់ប្រាក់គេខ្ទង់៤សែន

//s9.kh1.co/80/802cedaa00c938e82cad614d295ab1964c53dd96.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

មុនពេលទទួលមរណភាព Sae Ron បានជំពាក់ប្រាក់ផលិតកម្មចាស់របស់នាងគឺ Gold Medalist ចំនួនជាង៧០០លានវ៉ុន

កម្សាន្ត៖ ដំណឹងមរណភាពរបស់តារាសម្ដែងស្រី Kim Sae Ron ពិតជាធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការសោកស្ដាយនិងតក់ស្លុតយ៉ាងខ្លាំង ព្រោះនាងទើបតែមានអាយុ២៤ចូល២៥ឆ្នាំទេ។ ការស្លាប់របស់ Sae Ron ត្រូវបានប៉ូលិសសន្និដ្ឋានហើយថាជាករណីអត្តឃាត គឺនាងបានបញ្ចប់ជីវិតខ្លួនឯង ដោយគ្មានករណីឃាតកម្មមកពាក់ព័ន្ធនោះឡើយ ខណៈដែលនាងពុំបានបន្សល់ទុកក្រដាសមរតកអ្វីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Kim Sae Ron
 Kim Sae Ron

យ៉ាងណាមិញ ពិធីបុណ្យសពរបស់នាងបានដំណើរការហើយ តែអ្វីដែលខាងសារព័ត៌មានទើបតែទម្លាយនោះគឺ មុនពេលទទួលមរណភាព Sae Ron បានជំពាក់ប្រាក់ផលិតកម្មចាស់របស់នាងគឺ Gold Medalist ចំនួនជាង៧០០លានវ៉ុន (ស្មើនឹងប្រមាណ 487,540 ដុល្លារអាមេរិក) ដែលនេះជាថ្លៃដែលផលិតកម្មចាស់នាងបានចេញឲ្យនាង ដើម្បីសងការខូចខាតនិងខាតបង់ ព្រោះតែបញ្ហាដែលនាងបានបើកបរក្នុងស្ថានភាពស្រវឹង ហើយទៅបុកនឹងបង្គោលអគ្គិសនី កាលពីឆ្នាំ២០២២។

 Kim Sae Ron
 Kim Sae Ron

ហេតុការណ៍នេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Kim Sae Ron ប្រែទៅជាដុនដាប ហើយនេះជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងបានបាត់បង់ភាពល្បីល្បាញ និងត្រូវគេមិនទទួលឲ្យថត នៅក្នុងរឿងភាគខ្លះ ជាហេតុធ្វើឲ្យនាងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ ខណៈដែល Gold Medalist បានចេញប្រាក់សងការខូចខាតជំនួស Sae Ron តាមកិច្ចសន្យា ហើយ Sae Ron សន្យាថានឹងសងវិញ ប៉ុន្តែនាងពុំមានប្រាក់សងនោះឡើយ សូម្បីមុនពេលនាងបានស្លាប់។

Kim Sae Ron ក៏បានព្យាយាមចូលធ្វើការនៅហាងកាហ្វេ បានបើកសាលាបង្ហាត់សម្ដែងផងដែរតែនាងនៅតែមិនអាចរកប្រាក់ច្រើនមកសងផលិតកម្មបាន ខណៈខាងផលិតកម្មក៏បានជូនដំណឹងឲ្យនាងសងប្រាក់ពួកគេមុនឈានដល់មរណភាពរបស់នាងផងដែរ៕  

 Kim Sae Ron
 Kim Sae Ron

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T