Rihanna បង្ហាញអារម្មណ៍ បែបនេះ ក្រោយ គូស្នេហ៍ មិនត្រូវបាន»»-ជា»»-ប់ ...

//s9.kh1.co/8e/8efe98b450763eb4f7503abe5083a53267bfbbbb.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

តារាចម្រៀងស្រី Rihanna បានស្រក់ទឹកភ្នែក ហើយបានឱបមិត្តប្រុស ក្រោយ តារាចម្រៀងរ៉េប លោក A$AP Rocky ត្រូវបានគេរកឃើញថា មិនមានកំហុស ក្នុងរឿងក្ដីមួយនេះ។

អាមេរិក៖ នៅពេលដែលតារាចម្រៀងរ៉េប លោក A$AP Rocky ត្រូវបានគេរកឃើញថា មិនមានកំហុស ក្នុងសំណុំរឿងវា.យ.ប្រ.ហារដោយកាំ.ភ្លើ.ង តារាចម្រៀងស្រី Rihanna ដែលជាគូស្នេហ៍ បានស្រក់ទឹកភ្នែក ហើយបានឱបមិត្តប្រុសរបស់នាង នៅឯតុលាការទីក្រុង Los Angeles កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rihanna
Rihanna

តារាចម្រៀងស្រី Rihanna បានមកគាំទ្រ គូស្នេហ៍ លោក A$AP Rocky នៅតុលាការ ហើយបានស្រក់ទឹកភ្នែក ដោយក្តីរីករាយ នៅពេលដែលសាលក្រមត្រូវបានប្រកាស។ A$AP Rocky បានរត់ទៅឱប Rihanna ក្នុងពេលត្រូវបានដោះលែង។ តារា​ចម្រៀង​ស្រីរូបនេះ បាន​អង្គុយ​ជាមួយ​ម្ដាយ និង​ប្អូន​ស្រី​របស់ Rocky នៅ​ជួរ​ខាង​មុខ​នៃ​បន្ទប់​សវនាការ​ ដោយ​រីករាយ។

Rihanna និង គូស្នេហ៍ A$AP Rocky
Rihanna និង គូស្នេហ៍ A$AP Rocky

តារារ៉េបវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានឱបមេធាវីរបស់ខ្លួន យ៉ាងរំជួលចិត្ត និងថ្លែងអំណរគុណដល់ចៅក្រម និងគណៈវិនិច្ឆ័យ ដែលមានសមាជិក ១២ នាក់។ រូបលោក បាន​និយាយ​ថា «អរគុណ​អ្នក​រាល់​គ្នា​ដែល​បាន​ជួយ​ជីវិត​ខ្ញុំ»។

កាលពីមុននេះ លោក A$AP Rocky ប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ ២៤ ឆ្នាំ ប្រសិនបើ ត្រូវបានកាត់ទោស។ តារារ៉េបរូបនេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី ​បទ.​រំ.លោ.ភ​បំ.ពាន​ ដោយ​អាវុធ​ពាក់​កណ្ដាល​ស្វ័យប្រវត្តិ។ មិត្តភ័ក្តិ និងជាអតីតអ្នកសហការ A$AP Relli (ឈ្មោះពិត Terell Ephron) បានចោទប្រកាន់ Rocky ថា បានដកកាំភ្លើង និងបា.ញ់.ខ្លួនពីរដង ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា នៅឆ្នាំ ២០២១ បណ្តាលឱ្យរបួសដៃ និងផ្លូវចិត្តរបស់ខ្លួន។ Rocky បានបដិសេធទាំងស្រុង ហើយក៏បានបដិសេធសំណើរបស់ព្រះរាជអាជ្ញាចំពោះការកាត់ទោសដាក់.ព.ន្ធនាគារ រយៈពេលប្រាំមួយខែ ។ យ៉ាងណាមិញ តារារ៉េបរូបនេះ និងសាក្សី បញ្ជាក់ថា រូបលោក គ្រាន់តែកា.ន់.កាំភ្លើ.ងក្លែងក្លាយ ដែលយកចេញពីវីដេអូចម្រៀង ដែលថតទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Rihanna
Rihanna
Rihanna និង គូស្នេហ៍ A$AP Rocky
Rihanna និង គូស្នេហ៍ A$AP Rocky
Rihanna និង គូស្នេហ៍ A$AP Rocky
Rihanna និង គូស្នេហ៍ A$AP Rocky
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/6b/6b84ba291704a6d4ccea6685eebe2438ab97c9e2.jpg

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា

 ២១-កុម្ភៈ-២០២៥ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T