ស្វាមី សាន់ឆាយ ត្រូវគេ»»-សង្ស័»»-យ»»- ធ្វើរឿងមួយនេះ ខណៈ គ្រួសារកំពុងធ្វើបុណ្យ

//s9.kh1.co/95/9565406a2b30598e7e53a24aecd9f11ec8008361.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២៥ ១២ល្ងាច · ២ ថ្ងៃមុន

ស្វាមី សាន់ឆាយ ត្រូវបានគេសង្ស័យថា បានធ្វើមិនល្អចំពោះគ្រួសារភរិយា ហើយបានទៅប្រទេសកូរ៉េវិញ តែក្រោយមក ត្រូវបានបញ្ចាក់បែបនេះ។

កម្សាន្ត៖ នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅ សារព័ត៌មាន Sports Chosun (កូរ៉េ) បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Koo Jun Yup ស្រាប់តែត្រូវបានគេសង្ស័យថា បានធ្វើមិនល្អ ចំពោះគ្រួសាររបស់ភរិយា Barbie Hsu បន្ទាប់ពី​តារាស្រីរូបនេះ បានទទួលមរណភាព។ ការសង្ស័យនេះ បានចាប់ផ្តើមកើតឡើង បន្ទាប់ពីកាសែត 163 (ប្រទេសចិន) បានរាយការណ៍ថា សិល្បករប្រុសនាមត្រកូល Koo បាននាំយកវ៉ាលីសទម្ងន់ ៣២ គីឡូក្រាម ទៅកាន់អាកាសយានដ្ឋានតៃវ៉ាន់ ដើម្បីត្រឡប់ទៅប្រទេសកូរ៉េវិញ កាលពី ៤ ថ្ងៃមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គមរបស់កូរ៉េ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារ៉ាមថា គ្រួសាររបស់ Barbie Hsu នឹងរៀបចំពិធីបុណ្យសពរបស់នាង រយៈពេលប្រហែល ១០ ទៅ ១៥ ថ្ងៃ នៅតៃវ៉ាន់ ដោយចាប់ផ្តើមពីថ្ងៃទី ១៤ ខែកុម្ភៈ។ ចំណុចនេះដែរ Koo Jun Yup ស្រាប់តែត្រូវបានគេសង្ស័យថា បានរត់ចោលស្នេហា ហើយបានត្រឡប់ទៅស្រុកកំណើតវិញភ្លាមៗ នៅពេលដែលក្រុមគ្រួសាររបស់ Barbie Hsu នៅកំពុង រៀបចំពិធីបុណ្យសពដល់នាង។

Koo Jun Yup
Koo Jun Yup

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់មក អ្នកយកព័ត៌មានពី Sports Chosun ក៏បានចូលបំភ្លឺ និងបញ្ជាក់ថា Koo Jun Yup ស្ថិតនៅតៃវ៉ាន់ ហើយមិនបានត្រឡប់ទៅប្រទេសកំណើត ដូចដែលបានរាយការណ៍ កាលពីមុននោះទេ។ ជាមួយគ្នានេះ សារព័ត៌មានកូរ៉េ ក៏បានផ្ដល់ភាពស្អាតស្អំ ដល់ស្វាមីរបស់ Barbie Hsu ក្រោមការសង្ស័យថា បានធ្វើមិនល្អ ចំពោះគ្រួសារប្រពន្ធរបស់ខ្លួន៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Koo Jun Yup
Koo Jun Yup
 Koo Jun Yup
 Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Barbie Hsu និង Koo Jun Yup
Koo Jun Yup
Koo Jun Yup
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/6b/6b84ba291704a6d4ccea6685eebe2438ab97c9e2.jpg

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា

 ២១-កុម្ភៈ-២០២៥ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T