Selena និង គូស្នេហ៍ ទិញផ្ទះថ្មី ជាមួយគ្នា ហ្វេនៗចាប់អារម្មណ៍ គ្រប់គ្នា

//s9.kh1.co/33/33974f73a0b49e76d04fceaab0ac3dc14ac47fa5.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

តារា​ចម្រៀងស្រី Selena Gomez និងគូស្នេហ៍ Benny Blanco ត្រូវបានគេរាយការណ៍ថា បាន​ទិញ​ផ្ទះ​ដ៏​ថ្លៃ​មួយ តម្លៃ ៣៥លានដុល្លារ។

កម្សាន្ត៖ តារា​ចម្រៀងស្រី Selena Gomez និងគូស្នេហ៍ ដែលជា​តន្ត្រីករ លោក Benny Blanco ត្រូវបានគេរាយការណ៍ថា អ្នកទាំងពីរទើប​តែ​ទិញ​ផ្ទះ​ដ៏​ថ្លៃ​មួយ​នៅ Beverly Hills, Los Angeles។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena
Selena

យោងតាមប្រភព TMZ បានរាយការណ៍ថា គូស្នេហ៍មួយគូនេះ បានទិញផ្ទះជាមួយគ្នា កាលពីខែធ្នូឆ្នាំមុន ដែលជាខែតែមួយ ដែលពួកគេបានប្រកាសពីការភ្ជាប់ពាក្យរបស់ខ្លួន។ ផ្ទះដែលទិញនេះ ត្រូវបានគេដឹងថា មានតម្លៃ ៣៥ លានដុល្លារ ដែលជាការទិញដ៏ថ្លៃបំផុតនៅក្នុងតំបន់នេះ ក្នុងឆ្នាំ ២០២៤ ។

Selena និង Benny Blanco
Selena និង Benny Blanco

មិនត្រឹមតែប៉ុណ្ណោះ វីឡានេះ ត្រូវបានសាងសង់តាមបែបអេស្ប៉ាញ ដែលមានបន្ទប់គេង ៧ បន្ទប់ទឹក ១២ មានបណ្ណាល័យ ផ្ទះកញ្ចក់ កន្លែងហាត់ប្រាណ អាងហែលទឹក ។ គួររំឮកផងដែរថា Selena មានទំនាក់ទំនងស្នេហាជាមួយ Benny Blanco តាំងពីរដូវក្តៅឆ្នាំ ២០២៣ បន្ទាប់ពីរាប់អានគ្នាជាមិត្តភ័ក្តិ និងសហការគ្នាជាច្រើនឆ្នាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena និង Benny Blanco
Selena និង Benny Blanco
Selena និង Benny Blanco
Selena និង Benny Blanco
Selena និង Benny Blanco
Selena និង Benny Blanco
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T