Ferdinand ថា កីឡាករ Man UTD រូបនេះយប់មិញ លេងឆ្លាតណាស់

//s9.kh1.co/c3/c35fa5339e6df20f2e1b0d41260050298f58f891.jpg
កីទ្បា

 ១០-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Ferdinand ថា កីឡាករ Man UTD រូបនេះយប់មិញ លេងឆ្លាតណាស់

អង់គ្លេស៖ អតីតខ្សែការពារក្លិប Manchester United លោក Rio Ferdinand បានចេញមុខសរសើរ កីឡាករ Casemiro ថា​ គេពិតជាវ័យឆ្លាតមែនទែនក្នុងការប្រកួតយប់មិញទល់នឹង Everton

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Rio Ferdinand
   លោក Rio Ferdinand

ជាការពិតណាស់ លោក Ferdinand បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ Casemiro បានបង្ហាញខ្លួនពេញ៩០នាទី ដោយ គេបានរួមចំណែកបញ្ជូនបាល់មួយគ្រាប់ឲ្យ Cristiano Ronaldo ជួយក្រុមយកឈ្នះ Everton ក្នុងលទ្ធផល ២ទល់នឹង១ ថែមទាំងជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ។

លោក Ferdinand បាននិយាយថា៖

Casemiro មានបទពិសោធន៍។ គេធ្លាប់បានឈ្នះពានរង្វាន់ Champions League និង យល់ពីបាលទាត់។ ទោះបីជាគាត់ត្រូវលេងក្នុងកីឡដ្ឋានថ្មី ឬ បរិយាកាសថ្មីក៏ដោយ តែ ខ្ញុំគិតថា គាត់នឹងអាចសម្របខ្លួនបានលឿនព្រោះតែភាពវ័យឆ្លាតរបស់គាត។ ជាក់ស្តែងយប់មិញ គាត់លេងឆ្លាតណាស់៕

លោក Rio Ferdinand
កីឡាករ Casemiro
កីឡាករ Casemiro

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T