សង្ស័យទប់មិនជាប់ទេ បើក្លិបធំៗដាក់រ៉ាដាមកម្លឹងៗ! Man City រកឃើញកីឡាករគោលដៅហើយស្រេច ដើម្បីជំនួស Rodri

//s9.kh1.co/38/381957656e543cb0996ebd7e364f58e70d0b0460.jpg
កីទ្បា

 ០៧-កញ្ញា-២០២៤ ១១ព្រឹក · ១០ ថ្ងៃមុន

Man City រកឃើញកីឡាករគោលដៅហើយស្រេច ដើម្បីជំនួស Rodri

បរទេស៖ ក្លិបមេឃខៀវ Manchester City កំពុងតាមដានខ្សែបម្រើម្នាក់របស់ Crystal Palace ដើម្បីយករូបគេមកជំនួសតំណែងរបស់ Rodri ក្នុងរយៈពេលវែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rodri
Rodri

ជាការពិតណាស់ Rodri កំពុងត្រូវបានក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍លើគាត់ខ្លាំងមែនទែន ជាពិសេសគឺ Real Madrid បន្ទាប់ពីគាត់បង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយក្រុម Man City ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ពោលគឺចាប់តាំងពីគាត់ចាកចេញពី Atletico Madrid ផ្លាស់មកកាន់ទីនេះក្នុងឆ្នាំ ២០១៩។

ខ្សែបម្រើការពារសញ្ជាតិ អេស្ប៉ាញ វ័យ ២៨ ឆ្នាំរូបនេះ គឺនៅសល់កុងត្រាជាមួយ Man City រយៈពេល ២ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧ ប៉ុន្តែគិតត្រឹមពេលនេះ រូបគេមិនទាន់មានដំណឹងលេចឮណាមួយថាចង់បន្តកុងត្រាថ្មីជាមួយក្រុមមេឃខៀវឡើយ ហើយក្នុងពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថា Rodri អាចនឹងចាកចេញផងដែរ។

Rodri
Rodri

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា Man City ឥឡូវនេះកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពរបស់ខ្សែបម្រើក្រុម Crystal Palace កីឡាករ Adam Wharton។ ទន្ទឹមនឹងនេះក្រុមរបស់លោក Pep Guardiola ក៏បានចាត់ទុកខ្សែបម្រើវ័យ ២០ ឆ្នាំសញ្ជាតិ អង់គ្លេស រូបនេះថាជាគោលដៅផ្ទេរដែលមានសក្តានុពលនៅរដូវក្តៅក្រោយផងដែរ៕

កីឡាករ Adam Wharton
កីឡាករ Adam Wharton

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T