Pleng លេង​ម៉ាអស់ដៃ រៀបចំ​ Concert សុទ្ធតែ​តារា​ល្បីៗ ព្រមទាំងបង្ហាញ​មុខមាត់ថ្មី​របស់​ Pleng

//s9.kh1.co/3d/3d2be7bc96ba7f0a6ec58df609efa3ebee9840b6.jpg
សង្គម

 ១០-តុលា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

កាលឆ្នាំ​2019 Pleng បាន​រៀបចំការ​ប្រគំតន្រ្តីដ៏ធំមួយ ដែល​មាន​ឈ្មោះថា​ iGoPleng ហើយ​ក្នុង​ឆ្នាំ ​2022 នេះវិញ គឺកាន់តែ​អស្ចារ្យនិង​កក្រើកជាងមុនទៀត ព្រោះថា​ Pleng ទើបតែប្រកាស រៀបចំការប្រគំតន្រ្តីធំមួយទៀត គឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 22 តុលា 2022 នៅមជ្ឈមណ្ឌល OCIC អាគារ D។

​ភ្នំពេញ៖ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចាំហើ​យ​មែន​ទេ​ ពេល​ដែល ​Smart បាន​នាំ​យក​តារា​ចម្រៀង​អន្តរជាតិ​ល្បីៗដូច​ជា​ Demi Lovato , Jessie J, Rain , CL , និង Charlie Puth ជាដើម មក​ប្រគំ​តន្រ្តី​នៅ​ប្រទេសកម្ពុជា។ ហើយ​បើមិនភ្លេចទេ កាលឆ្នាំ​ 2019 Pleng បាន​រៀបចំការ​ប្រគំតន្រ្តីដ៏ធំមួយ ដែល​មាន​ឈ្មោះថា​ iGoPleng

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL
CL
Rain 
Rain 
Demi Lovato
Demi Lovato

ហើយ​ក្នុង​ឆ្នាំ ​2022 នេះវិញ គឺកាន់តែ​អស្ចារ្យនិង​កក្រើកជាងមុនទៀត ព្រោះថា​ Pleng ទើបតែប្រកាស រៀបចំការប្រគំតន្រ្តីធំមួយទៀត គឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 22 តុលា 2022 នៅមជ្ឈមណ្ឌល OCIC អាគារ D។

ការប្រគំតន្រ្តីនឹងមានការសម្កែងពីតារាល្បីៗជាច្រើន ដូចជា

 •          ឱក សុគន្ធកញ្ញា

 •          G-Devith

 •          តី

 •          ម៉ម ពេជ្ររិទ្ធ

 •          4T5

 •          សូ លីផេង

 •          HENG

•          Le Cima Cartel

 •          និង DJ អន្តរជាតិល្បីឈ្មោះ

 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
G-Devith
G-Devith
តី
តី
4T5
4T5

បន្ថែមពីនេះទៀត ក្រៅពីការប្រគំតន្រ្តីនេះ Pleng ដែលជាកម្មវិធីស្ដាប់តន្ត្រីលើទូរស័ព្ទ នឹងបើកបង្ហាញមុខមាត់ថ្មីរបស់ខ្លួនជាមួយការរចនាថ្មី (UX/UI) កាន់តែស្អាតនឹងងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត ហើយអ្នកដែលចូលរួមកម្មវិធីប្រគំតន្រ្តីទាំងអស់នឹងទទួលបានបទពិសោធន៍ប្រើប្រាស់មុខងារថ្មីនេះមុនគេថែមទៀត។

 Pleng App
 Pleng App

ពិត​ជាងាយស្រួល​នឹង​មិន​គិតថ្លៃ លោក​អ្នក​អាចប្រើពិន្ទុ Pleng Points ដើម្បីទិញសំបុត្រចូល​រួម ​concert នេះ​បាន​ក្នុង Pleng App :

1. ចូលទៅកាន់ Pleng app ៖  http://pleng.smart.com.kh/music/

2. ចូលទៅកាន់ទំព័រ Pleng Points

3. រួចគ្រាន់តែប្រើពិន្ទុ Pleng Points របស់អ្នកដែលមានគ្រប់ ទិញសំបុត្រ និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕

Pleng App 
Pleng App 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T