យល់ដឹង៖ គេគ្រប់គ្នាតែងតែនាំគ្នាលើកឡើងថា មនុស្សស្រីឱ្យតែស្អាតភាគច្រើន គឺតែងតែអភ័ព្វស្នេហ៍ ប៉ុន្តែតាមពិតទៅ អ្វីដែលធ្វើឱ្យមនុស្សស្រីអភ័ព្វស្នេហ៍ វាមិនមែនមកពីសម្រស់របស់មនុស្សស្រីទេ តែមកពីមនុស្សស្រីខ្លួនឯងទេ ដែលធ្វើឱ្យខ្លួនឯងអភ័ព្វ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ បើកើតមកមានសម្រស់ស្រស់ស្អាតស្រាប់ហើយ ដើម្បីកុំឱ្យខ្លួនឯងអភ័ព្វដោយសារតែសម្រស់ មនុស្សស្រីគ្រប់រូប ត្រូវធ្វើខ្លួនឱ្យមានចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងលែងអភ័ព្វស្នេហ៍ ហើយនឹងជោគជ័យទាំងស្នេហា និងជីវិត។
៣ចំណុច ធ្វើឱ្យមនុស្សស្រីស្អាតលែងអភ័ព្វស្នេហ៍៖
១. ស្អាត តែត្រូវមានចំណេះ
មនុស្សស្រីទោះស្អាតយ៉ាងណាក៏ដោយ បើគ្មានចំណេះជំនាញនៅក្នុងខ្លួន សម្រាប់ជួយខ្លួនឯងនៅថ្ងៃក្រោយទេនោះ មនុស្សប្រុសគេគង់តែទាត់អ្នកចោល ព្រោះបើអ្នកជួយខ្លួនឯងមិនបានផង អ្នកអាចទៅជួយអ្នកណាឱ្យរីកចម្រើនបាននោះ ហេតុនេះមនុស្សស្រីស្អាតនឹងលែងអភ័ព្វស្នេហ៍ទៀត នៅពេលដែលមានចំណេះជំនាញ សម្រាប់ជួយខ្លួនឯងបាន។
២. ស្អាត តែត្រូវមានគំនិត
មនុស្សស្រីស្អាតនឹងលែងអភ័ព្វស្នេហ៍ទៀតហើយ នៅពេលដែលមនុស្សស្រីស្អាត ចេះមានគំនិតទុកដាក់ និងមានចរិយាមាយាទល្អនោះ ម្យ៉ាងអ្នកនឹងថែមចំណុចល្អមួយកម្រិតទៀត ដែលអាចជួយលើកតម្កើងខ្លួនឯង ហេតុនេះមនុស្សប្រុសគេគ្មានថ្ងៃចោលអ្នកទៅណាឡើយ ប្រសិនបើអ្នកជាមនុស្សស្រីទាំងស្អាត និងមានទាំងគំនិតចេះគិតគូ។
៣. ស្អាត តែត្រូវមានគោលដៅក្នុងជីវិត
មនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ គឺស្រលាញ់រកតែមនុស្សស្រីណាដែលស្អាត ឆ្លាត និងចេះមានគោលដៅក្នុងជីវិតច្បាស់លាល់ ដូច្នេះ មនុស្សស្រីដែលស្អាតនឹងលែងអភ័ព្វស្នេហ៍ទៀតហើយ ប្រសិនបើមនុស្សស្រី ចេះធ្វើខ្លួនឱ្យមានគោលដៅច្បាស់លាស់នៅក្នុងជីវិត តែបើអ្នកគ្មានគោលដៅនៅក្នុងជីវិត មនុស្សប្រុសគេចង់បោះបង់អ្នកចោលពេលណាក៏បានស្រេចតែចិត្តគេ ព្រោះគេដឹងថាបើអត់ពីគេទៅ អ្នកនឹងហែលហាល៕