ក្រសួងសាធារណការ កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការ សិក្សាលើគម្រោងអភិវឌ្ឍរថភ្លើង​ Tramway

//s9.kh1.co/66/66b3ed56db2136e6e53365781ce5ba9ef79e8412.jpg
សង្គម

 ១៥-តុលា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រសួងសាធារណការ កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការ សិក្សាលើគម្រោងអភិវឌ្ឍរថភ្លើងTramway

ភ្នំពេញ៖ ​ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការសិក្សាលើគម្រោងអភិវឌ្ឍរថភ្លើងTramway ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះលើការប្រើប្រាស់យានយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Sandrine Boucher អគ្គនាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

​ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រីអគ្គនាយិកា និង សហការី និងបានចែករំលែកព័ត៌មានអំពីការងារសំខាន់ៗដែលក្រសួងបានសម្រេចនាពេលកន្លងមក និងទិសដៅការងារថ្មីៗ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ 

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការរស់នៅ ប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត ដែលតម្រូវឱ្យក្រសួងគិតគូរពីវិធីសាស្ត្រ និងរបៀបផ្សេងៗ ក្នុងការដោះស្រាយលើបញ្ហាផ្នែកទឹកកខ្វក់នេះ និងបានលើកឡើងពី ការចូលរួមរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយកាបូន តាមរយៈការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាល កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្តីពីអាព្យាក្រឹតកាបូនឆ្នាំ២០៥០។បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការសិក្សាលើគម្រោងអភិវឌ្ឍរថភ្លើងTramway ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះលើការប្រើប្រាស់យានយន្តបានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងផងដែរ អំពីការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូនកាលពីឆ្នាំ២០២១ ក្នុងន័យកសាងសមត្ថភាពជូនដល់អ្នកជំនាន់ថ្មី និងបានស្នើឱ្យមានការចូលរួមពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុងការសិក្សាលទ្ធភាពផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗដល់សិស្សនិស្សិត ដែលកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/88/88fd6d829a16d2d456ada424d20122508f7aefd1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/eb/eb8364e3eac547664fe3108cd43333318473a773.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f8/f8d81b566c0176a0396b0618b0b85180225f5db5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fd/fdae507ef455ca37c75350b49e55fe7194fdb92e.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T