អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានបង្ហោះសារដ៏វែងអន្លាយមួយបន្ទាប់ពីរូបគេមិនត្រូវបានក្លិបបញ្ចូលឈ្មោះឲ្យលេងក្នុងការប្រកួតទល់នឹង Chelsea នាថ្ងៃសៅរ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ការពិន័យនេះត្រូវបានធ្វើឡើងក្រោមមូលហេតុតែមួយគត់ដោយសារតែ Ronaldo បានដើរចេញពីទីលានមុនការប្រកួតបញ្ចប់ទល់នឹង Tottenham កន្លងទៅថ្មីៗនេះ ក៏ Man Utd បានសម្រេចចិត្តក្នុងការមិនបញ្ចូលឈ្មោះរូបគេឲ្យចូលលេងក្នុងការប្រកួតទល់នឹង Chelsea តែម្តង។
Ronaldo បាននិយាយថា៖
ដូចដែលខ្ញុំតែងតែធ្វើពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំព្យាយាមរស់នៅ និងលេងដោយការគោរពចំពោះមិត្តរួមការងារ គូប្រកួត និងគ្រូបង្វឹករបស់ខ្ញុំ។ ខ្ញុំមិនផ្លាស់ប្តូរទេ។ ការគោរពតែងតែដើរតួយ៉ាងសំខាន់ក្នុងដំណើរការធ្វើការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំតែងតែព្យាយាមធ្វើជាគំរូសម្រាប់ក្មេងៗនៅក្នុងក្រុម។ ជាអកុសល វាមិនតែងតែអាចធ្វើទៅបានទេ។ ឥឡូវនេះ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ខ្ញុំត្រូវតែបន្តព្យាយាមហ្វឹកហាត់នៅទីលាន Carrington គាំទ្រមិត្តរួមក្រុមរបស់ខ្ញុំ និង ត្រៀមខ្លួនក្នុងការប្រកួតណាមួយ។ ការដាក់សម្ពាធលើខ្លួនឯងមិនមែនជាជម្រើសទេ។ នេះគឺជា Manchester United ហើយយើងត្រូវតែក្រោកឈរ។ មិនយូរប៉ុន្មានយើងនឹងនៅជាមួយគ្នាម្តងទៀត៕

ប្រភព៖ Cristiano Ronaldo