ប្រេស៊ីល៖ កីឡាករ Lucas Paqueta នៃក្រុម West Ham ដែលជាជម្រើសជាតិប្រេស៊ីលផងនោះ ត្រូវបានគេរាយការណ៍ថាទំនងជាអវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា ដោយសាររងរបួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៌មាន L'Equipe បានចុះផ្សាយថា កីឡាករវ័យ២៥ឆ្នាំរូបនេះបានរងរបួសត្រង់ស្មាដែលមើលទៅមានសភាពធ្ងន់ធ្ងរដោយសារសរសៃបានខូចខាត។
គេក៏បានអវត្តមានក្នុងការប្រកួតទល់នឹង Liverpool កាលពីថ្ងៃទី២០ខែតុលាផងដែរ ហើយលោក David Moyes ជាគ្រូរបស់ West Ham បានបង្ហើបថារូបគាត់មិនដឹងទេថា Paqueta ត្រូវអវត្តមានរហូតដល់ពេលណា។
ដូច្នេះហើយ Lucas Paqueta មានភាគរយខ្ពស់អាចមិនបង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី២០ខែវិច្ឆិកាខាងមុខនេះហើយ៕
ប្រភព៖ sportskeeda