តៃវ៉ាន់៖ កាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅនេះ យោងតាម Sina បានរាយការណ៍ថា តារាប្រុស លោក Wallace Huo ដែលជាស្វាមីតារាស្រី Ruby Lin បានជួបជុំជាមួយមិត្តភក្តិជាច្រើន ដែលនៅក្នុងកម្មវិធីមួយនេះ លោកទៅតែម្នាក់ឯង ដោយគ្មានវត្តមានប្រពន្ធរបស់លោក មកជាមួយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈប្រភពព័ត៌មានមួយ បានលើកឡើងថា ក្រុមមិត្តភ័ក្តិដែល លោក Wallace Huo ប្រាស្រ័យទាក់ទងជាមួយ សុទ្ធតែមានគ្រួសារ និងមុខតំណែងដ៏អស្ចារ្ យនៅក្នុងពិភពជំនួញ ព្រមទាំងសិល្បៈកម្សាន្ត របស់តៃវ៉ាន់ និងថែមទាំងមានរូបភាពដ៏សិ្នទ្ធស្នាលជាមួយនឹង នារីៗដែលចូលរួមក្នុងពិធីជប់លៀងនៅក្នុងនោះ ខណៈដែលត្រូវបានគេដឹងថា ពួកគេមានទំនាក់ទំនងល្អជាមួយនឹង Ruby Lin ផងដែរ។
យ៉ាងណាមិញ នៅក្នុងការបង្ហាញខ្លួនដ៏កម្រមួយនេះ របស់ លោក Wallace Huo នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ តារាប្រុសរូបនេះ ត្រូវបានគេបញ្ចេញមតិ អំពីស្ទាយ៍តែងខ្លួន និងភាពសង្ហារបស់លោក បើធៀបនឹងពេលមុននោះ តារាប្រុសរូបនេះ ហាក់មានការប្រុងប្រយ័ត្នចំពោះរូបរាងរបស់ខ្លួន ខណៈដែលធ្លាប់ឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន ព្រោះតែធ្វេសប្រហែសក្នុងការថែរក្សារូបរាង ពេលផ្អាកសកម្មភាពសិល្បៈ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖