ប្រុសៗ មុនហាមាត់សន្យា គួរគិតដល់ចំណុចទាំងនេះផង

//s9.kh1.co/b3/b3a64032ff6af3968a0b35d6590fcefa1abd47aa.jpg
ប្រលោមលោក & អប់រំ

 ៣០-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

មនុស្សប្រុសគ្រប់រូប មុននឹងហាមាត់សន្យាអ្វីមួយទៅកាន់មនុស្សស្រីដែលខ្លួនស្រលាញ់ គួរណាតែគិតឱ្យដល់ចំណុចទាំងអស់នេះផង។

ស្នេហា៖ សម្រាប់មនុស្សប្រុសពាក្យសន្យាអាចថាជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សស្រីវិញ ចំពោះពាក្យសន្យានេះមួយ វាមិនមែនជារឿងធម្មតាឡើយ ព្រោះមនុស្សស្រីតែងតែមានការរំពឹងខ្ពស់ជានិច្ច ទៅលើពាក្យសន្យារបស់មនុស្សប្រុសដែលនាងស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ប្រុសៗគ្រប់រូបមុននឹងហាមាត់សន្យាអ្វីមួយទៅកាន់មនុស្សស្រី គួរណាតែបានគិតគូដល់ចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះផង ព្រោះបើអ្នកមិនបានគិតដល់ វានឹងធ្វើឱ្យមនុស្សស្រីដែលមិនដឹងអីម្នាក់ ត្រូវទទួលរងនូវការខកចិត្ត។

ប្រុសៗ មុនហាមាត់សន្យា គួរគិតដល់ចំណុចទាំងនេះផង៖

១. អារម្មណ៍របស់មនុស្សស្រី

រូបតំណាង
រូបតំណាង

ជាដំបូងអ្វីដែលអ្នកគួរតែគិតដល់ មុននឹងហាមាត់សន្យាអ្វីមួយជាមនុស្សស្រី គឺជាអារម្មណ៍របស់មនុស្សស្រី ព្រោះរាល់ពាក្យពេចន៍សន្យាទាំងអស់ វាតែងតែធ្វើឱ្យមនុស្សស្រីមានការរំពឹងទុកខ្ពស់ជានិច្ច ដូច្នេះប្រសិនបើអ្នកក្បត់ពាក្យសន្យា នាងនឹងទទួលបានការខកចិត្តប៉ុណ្ណាទៅ ទោះខ្លួនអ្នកជាមនុស្សប្រុសក៏ពិតមែន តែអ្នកក៏មានម្តាយ មានប្អូនជាមនុស្សស្រីដែរ បែបនេះហើយ មុននឹងធ្វើបាបចិត្តកូនស្រីគេ គួរតែយកចិត្តគេដាក់ចិត្តយើងផង។

២. ធ្វើបានឬមិនបាន

រូបតំណាង
រូបតំណាង

មុននឹងសន្យាអ្វីមួយជាមួយមនុស្សស្រី ចូរសួរខ្លួនឯងជាមុនសិន ថាខ្លួនអ្នកពិតជាអាចធ្វើបាន ឬគ្រាន់តែជាពាក្យលួងលោមចិត្ត បើមិនអញ្ចឹងទេ ពាក្យសន្យារបស់អ្នកនឹងធ្វើឱ្យមនុស្សស្រីម្នាក់ ដែលខំស្រលាញ់និងលះបង់ដើម្បីអ្នក ទទួលរងនូវការឈឺចាប់ជាខ្លាំង ជាងនេះទៅទៀត មនុស្សស្រីភាគច្រើន ក៏មិនសូវជាទាមទារចង់បានការសន្យាអ្វីដែរ ណាស់តែមនុស្សប្រុសជាអ្នកសន្យាដោយខ្លួនឯងតែប៉ុណ្ណោះ អញ្ចឹងហើយ បើធ្វើមិនបាន កុំសន្យា។

៣. បំផ្លាញទំនុកចិត្តរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលជឿលើពាក្យសន្យារបស់អ្នក គឺជាមនុស្សស្រីម្នាក់ដែលទុកចិត្តលើអ្នកខ្លាំងណាស់ ទើបព្រមជឿជាក់បែបនេះ តែបើអ្នកក្បត់ពាក្យសន្យា ឬធ្វើតាមសន្យាមិនបាន ទំនុកចិត្តដែលនាងមានចំពោះអ្នកប៉ុណ្ណា ក៏ត្រូវរលាយអស់ដែរ ហេតុនេះ មុននឹងហាមាត់សន្យា គួរតែគិតដល់ទឹកចិត្ត ដែលមនុស្សស្រីខំជឿជាក់និងទុកចិត្តលើអ្នកផង។

៤. អ្នកនឹងបាត់បង់ភាពជាមនុស្សប្រុស

រូបតំណាង
រូបតំណាង

ភាពជាមនុស្សប្រុស គឺជាមនុស្សដែលហ៊ាននិយាយអ្វីហើយ គឺគេត្រូវតែធ្វើឱ្យបានដូចទៅនឹងសម្តី ដូច្នេះបើត្រឹមតែពាក្យសន្យាប៉ុន្មានម៉ាត់ ចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ អ្នកនៅធ្វើមិនទាន់បានផងនោះ ភាពជាសុភាពបុរសរបស់អ្នកនឹងត្រូវបាត់បង់ អញ្ចឹងហើយ មុននឹងសន្យា យ៉ាងណាក៏គួរតែគិតពីមុខមាត់ និងកិត្តិយសខ្លួនឯងផង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T