៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន

//s9.kh1.co/bf/bf8e60700c792e871604f9d9fa71c1fb69f57bae.jpg
ប្រលោមលោក & អប់រំ

 ១៩-ធ្នូ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

អ្វីដែលបានរៀបរាប់នេះ គឺជាហេតុផលដែលធ្វើឱ្យអ្នកមិនអាចប្រៀបស្មើបានទៅនឹងអ្នកចាស់គេ ទោះអ្នកព្យាយាមយ៉ាងណាក៏ដោយ។

ស្នេហា៖ ជាការពិតណាស់ យើងរាល់គ្នាមិនអាចទៅបង្ខំឱ្យអ្នកណាម្នាក់ មកស្រលាញ់យើងបានតាមចិត្តចង់យើងនោះទេ ព្រោះស្នេហាកើតចេញពីក្តីស្រលាញ់ពិតរវាងមនុស្សពីរនាក់ គឺមិនអាចបង្ខិតបង្ខំបានឡើយ តែទោះជាបង្ខំបាន វាក៏គ្មានក្តីសុខដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ អ្នករាល់គ្នាមិនគួរស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយ ដែលយកអ្នកទៅប្រៀបធៀបនឹងអ្នកចាស់គេនោះទេ ព្រោះបើគេប្រៀបអ្នកទៅនឹងអ្នកចាស់គេ គឺបានន័យថាអ្នកប្រៀបមិនបានទៅនឹងអ្នកចាស់គេបាត់ទៅហើយ ម្យ៉ាងក៏ដោយសារតែហេតុផលដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបអ្នកមិនអាចប្រៀបស្មើនឹងអ្នកចាស់គេ។

៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន៖

១. គេនៅតែស្រលាញ់អ្នកចាស់

រូបតំណាង
រូបតំណាង

មិនមែនមកពីអ្នកមិនស្អាត ឬមិនល្អគ្រប់គ្រាន់ដូចទៅនឹងអ្នកចាស់គេនោះទេ តែការដែលអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេ គឺមកពីគេនៅតែស្រលាញ់អ្នកចាស់គេ ហើយមិនថាអ្នកស្អាត ឬប្រឹងធ្វើល្អយ៉ាងណាក៏ដោយនោះទេ ប្រសិនបើគេនៅតែស្រលាញ់អ្នកចាស់ គេមើលមិនឃើញពីភាពល្អរបស់អ្នកឡើយ។

២. អ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេ គឺមកពីអ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន ព្រោះនៅក្នុងបេះដូងរបស់គេ គឺនៅមានតែអ្នកចាស់ ហេតុនេះហើយ មិនថាអ្នកព្យាយាមខ្លាំងប៉ុណ្ណានោះទេ អ្នកក៏គ្មានថ្ងៃដែលអាចយកឈ្នះបេះដូងរបស់គេបានឡើយ បើគេនៅតែទុកអ្នកចាស់គេសំខាន់ខ្លាំងនោះ។

៣. អ្នកមិនមែនជាមនុស្សដែលគេស្រលាញ់

រូបតំណាង
រូបតំណាង

ការពិតដែលអ្នកគួរទទួលយក គឺអ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់អ្នក គឺមកពីអ្នកមិនមែនជាមនុស្សដែលគេស្រលាញ់ និងត្រូវការ អញ្ចឹងហើយ មិនថាក្តីស្រលាញ់និងការលះបង់របស់អ្នកចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេមើលមិនឃើញដែរ លើសពីនេះ ចុងក្រោយទៅអ្វីដែលអ្នកអាចទទទួលបានពីគេច្រើនបំផុតនោះ គឺក្តីអាណិតអាសូរ តែមិនមែនជាក្តីស្រលាញ់ឡើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T