សង្សារមិនពិបាករក ពិបាករកនោះគឺមនុស្សមាន៤ចំណុចនេះ

//s9.kh1.co/e8/e868c30292cd2bd0a1ce9f42bbcfaf2b6f230526.jpg
ប្រលោមលោក & អប់រំ

 ១៧-ធ្នូ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ការរកអ្នកណាម្នាក់មកធ្វើជាសង្សារវាមិនពិបាកទេ តែអ្វីដែលពិបាកបំផុតនោះ គឺការដែលរកបានមនុស្សដែលមាន៤ចំណុចនេះមកធ្វើជាសង្សារ។

ស្នេហា៖ ជាការពិត ការរកសង្សារវាមិនពិបាកឡើយ តែអ្វីដែលពិបាកនោះ គឺការរកបានមនុស្សម្នាក់ដែលអាចផ្តល់នូវក្តីសុខសុភមង្គលមកឱ្យយើងបាន ព្រោះមនុស្សស្រលាញ់យើងអាចនឹងមានច្រើន តែមិនមានមនុស្សច្រើនទេ ដែលអាចផ្តល់នូវអ្វីដែលយើងចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ អ្នករាល់គ្នាមិនចាំបាច់ព្រួយចិត្តថាគ្មានអ្នកដែលស្រលាញ់អ្នកទៀតទៅ ព្រោះមិនខ្វះឡើយអ្នកដែលស្រលាញ់អ្នក តែថាមនុស្សដែលអាចផ្តល់នូវចំណុចពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យអ្នក ទើបពិបាករកជាទីបំផុត។

សង្សារមិនពិបាករក ពិបាករកនោះគឺមនុស្សមាន៤ចំណុចនេះ៖

១. ស្រលាញ់ស្មោះត្រង់នឹងអ្នក

រូបតំណាង
រូបតំណាង

រកមនុស្សដែលស្រលាញ់អ្នកវាមិនពិបាកឡើយ តែអ្វីដែលពិបាកនោះ គឺការរកបានមនុស្សណាដែលអាចស្រលាញ់ស្មោះត្រង់ជាមួយអ្នក ព្រោះមនុស្សសម័យនេះ ទុកចិត្តមិនបានឡើយ សាកតែចិត្តដាក់ស្រលាញ់មិនស្រួល ច្បាស់ជាត្រូវគេបោកឱ្យខូចចិត្តរាប់ខែជាក់ជាមិនខាន ទើបការរើសអ្នកណាម្នាក់មកធ្វើជាសង្សារវាមិនងាយស្រួលឡើយ។

២.​ ប្រឹងប្រែងដើម្បីអ្នក

រូបតំណាង
រូបតំណាង

ការដែលរកបានមនុស្សម្នាក់ដែលស្រលាញ់អ្នក ហើយប្រឹងប្រែងដើម្បីបាននៅជាមួយអ្នក វាមិនងាយស្រួលរកបានឡើយ ព្រោះមនុស្សដែលនិយាយថាស្រលាញ់អ្នកបានតែមាត់ គឺអាចនឹងមានច្រើនរាប់មិនអស់ ប៉ុន្តែមនុស្សដែលស្រលាញ់អ្នក ហើយបង្ហាញឱ្យឃើញថាប្រឹងប្រែងដើម្បីអ្នកគឺមានមិនច្រើនឡើយ អញ្ចឹងហើយ ការដែលរកបានមនុស្សដែលមានចំណុចនេះ គឺពិបាករកបានខ្លាំងណាស់។

៣. ធ្វើឱ្យអ្នកមានក្តីសុខ ច្រើនជាងក្តីទុក្ខ

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សមិនច្រើនទេ ដែលអាចធ្វើឱ្យអ្នកមានក្តីសុខច្រើនជាងក្តីទុក្ខ ដូច្នេះហើយ ការដែលមានសង្សារឬអត់សង្សារ វាមិនសំខាន់ឡើយ សំខាន់ត្រង់ថាអ្នកអាចរកបានមនុស្សល្អណាម្នាក់ ដែលអាចធ្វើឱ្យអ្នកមានក្តីសុខពេញលេញដែរឬក៏អត់ ទើបជារឿងដែលសំខាន់ ព្រោះបើនៅជាមួយមនុស្សខុស ជីវិតនឹងមានតែសេចក្តីទុក្ខ។

៤. ច្បាស់លាស់ជាមួយអ្នក

រូបតំណាង
រូបតំណាង

រកសង្សារមិនបាកឡើយ អ្វីដែលពិបាកគឺការដែលអាចរកបានមនុស្សម្នាក់ ដែលស្រលាញ់ច្បាស់លាស់នឹងអ្នក អញ្ចឹងហើយ ទើបមនុស្សភាគច្រើនសុខចិត្តនៅម្នាក់ឯង ដោយសារតែការរកបានមនុស្សណាម្នាក់មកច្បាស់លាស់ជាមួយមិនបាន ព្រោះមនុស្សដែលចូលចិត្តលេងសើចនឹងស្នេហាមានច្រើនណាស់ បើមិនប្រយ័ត្នច្បាស់ជាទឹកភ្នែក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T