គ្មានថ្ងៃជួបស្នេហ៍ពិតទេ បើនៅតែលេងចរិតបែបនេះ

//s9.kh1.co/0a/0a011c74d5746966c109be5aea5d5c06789999bf.jpg
ប្រលោមលោក & អប់រំ

 ២១-ធ្នូ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកនឹងគ្មានថ្ងៃទទួលបានស្នេហាពិតដូចគេបានឡើយ ប្រសិនបើរាល់ពេលដែលមានស្នេហា អ្នកចូលចិត្តលេងចរិតបែបនេះ។

ស្នេហា៖ ស្នេហាពិត វាមិនចេះតែអាចកើតមានចំពោះមនុស្សគ្រប់គ្នាបាននោះទេ វារមែងតែកើតឡើងចំពោះមនុស្សដែលស័ក្កសមនឹងបានជួបវា ព្រោះថាការដែលអាចមានសំណាងបានជួបស្នេហាពិត វាក៏កើតចេញពីអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ អ្នករាល់គ្នាត្រូវដឹងថា អ្នកនឹងគ្មានថ្ងៃបានជួបស្នេហាពិតប្រាកដដូចគេបានឡើយ ប្រសិនបើអ្នកនៅតែលេងចរិត ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៀត ព្រោះថាមនុស្សដែលលេងចរិតបែបនេះ គ្មានអ្នកណាចង់ស្រលាញ់និងនៅក្បែរបានយូរនោះទេ។

គ្មានថ្ងៃជួបស្នេហ៍ពិតទេ បើនៅតែលេងចរិតបែបនេះ៖

១. ចង់បាន តែមិនចេះផ្តល់ឱ្យ

រូបតំណាង
រូបតំណាង

ជាការពិតណាស់ អ្នកនឹងគ្មានថ្ងៃបានជួបស្នេហាពិតសមដូចបំណងឡើយ ប្រសិនជាអ្នកជាមនុស្សម្នាក់ ដែលតែងតែចង់បានពីគេ​ តែអ្នកខ្លួនឯងបែរជាមិនចេះផ្តល់ឱ្យគេវិញនោះ ដូច្នេះហើយ វាមិនចម្លែកទេ ដែលរាល់មនុស្សដែលចូលមកស្រលាញ់អ្នក គេនៅមិនបានយូរ ព្រោះគ្មានអ្នកណាទ្រាំនៅស្រលាញ់មនុស្សអាត្មានិយមបែបនេះឡើយ។

២. ចូលចិត្តគិតច្រើន

រូបតំណាង
រូបតំណាង

ស្នេហាពិត ជាស្នេហាដែលកើតចេញពីក្តីស្រលាញ់ និងការដែលចេះមានភាពជឿជាក់លើគ្នាទៅវិញទៅមក តែបើរាល់ពេលដែលមានស្នេហាម្តងៗ អ្នកចូលចិត្តគិតច្រើន សង្ស័យចំពោះគេច្រើន និងចាត់ទុកគេដូចជាជនសង្ស័យនោះ អ្នកនឹងគ្មានថ្ងៃទទួលបានស្នេហាពិតពីគេឡើយ ព្រោះគ្មានអ្នកណាអាចទ្រាំនៅជាមួយចរិតបែបនេះទេ។

៣. ធ្វើខ្លួនដូចព្រះនាង

រូបតំណាង
រូបតំណាង

នៅក្នុងរឿងស្នេហា ប្រសិនបើគេចាត់ទុកអ្នកដូចជាព្រះនាង អ្នកនឹងមានសំណាងក្នុងរឿងស្នេហា តែបើអ្នកចាត់ទុកខ្លួនឯងជាព្រះនាងវិញ អ្នកនឹងមិនមានសំណាងក្នុងរឿងស្នេហាឡើយ ព្រោះថានៅពេលដែលអ្នកចាត់ទុកខ្លួនឯងជាព្រះនាង អ្នកតែងតែចង់ឱ្យគេតាមលួង តាមទ្រអ្នកគ្រប់ពេល ដែលជាហេតុធ្វើឱ្យមនុស្សដែលចូលមកស្រលាញ់អ្នកនៅមិនបានយូរ។

៤. ចូលចិត្តគ្រប់គ្រងលើគេ

រូបតំណាង
រូបតំណាង

អ្នករាល់គ្នាត្រូវដឹងថា គ្មានអ្នកណាចង់ឱ្យជីវិតខ្លួនឯងត្រូវបានគេគ្រប់គ្រងលើនោះទេ អញ្ចឹងហើយ ប្រសិនបើអ្នកមិនចង់ឱ្យខ្លួនឯង គ្មានឱកាសក្នុងការទទួលបានស្នេហាពិតទេនោះ រាលល់ពេលដែលមានស្នេហាម្តងៗ អ្នកគួរតែកុំប្រើចរិតដែលចូលចិត្តគ្រប់គ្រងលើជីវិតរបស់គេឱ្យសោះ បើទោះបីជាអ្នកស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T