ក្រោយលែងប្ដីជិតមួយឆ្នាំ Angelababy ឡើងរា.ង.ចាល បង្ហាញភាពភ័..យ.ខ្លា..ចចំពោះស្នេហា

//s9.kh1.co/fb/fb5995a7ff413746520d4b8bbe4b6b159926ad7c.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តារាសម្ដែងស្រី Angelababy បានបង្ហាញអារម្មណ៍ភ័យខ្លាចចំពោះ ការសាងទំនាក់ទំនងស្នេហាថ្មី ក៏ដូចជាខ្លាចពីការកំហុសដដែលៗ

ចិន៖ កាលពីថ្មីៗនេះ តារាស្រី Angelababy បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលកំពុងតែទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ដោយសារតែការលាតត្រដាង អំពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់នាងកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនោះដែរ តារាស្រី Angelababy បាននិយាយថា​ នៅពេលដែល​ស្រលាញ់​គ្នា គឺពិតជាមានទំនាក់ទំនង​ល្អ​ រហូតធ្វើឲ្យនាងមានទម្លាប់ធ្លាប់ រស់នៅពីរនាក់​ជាមួយ​គ្នា។ ប៉ុន្តែ​ពេល​បែក​គ្នា​ភ្លាម តារាស្រីរូបនេះ ​ក៏​មិន​ស៊ាំ​ទៅនឹង​បរិយាកាសបែបនោះ ហើយ​ថែម​ទាំង ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត​ផង។ 

លើសពីនេះ តារាស្រី Angelababy បាន​លាតត្រដាងទៀតថា ​នាង​ចាប់​ផ្ដើម​មានការភ័យខ្លាច​ នៅក្នុង​ទំនាក់​ទំនង​ផ្សេងៗ ដោយសារតែទំនាក់ទំនងពីមុននេះ ក៏ចាប់ផ្តើមល្អដែរ ប៉ុន្តែ ក៏បានជួបរឿងមិនចុះសម្រុងគ្នាច្រើន ឈ្លោះគ្នាញឹកញាប់ បន្ទាប់មកក៏បានបែកបាក់គ្នាទៅវិញ។ ជាពិសេស Angelababy បានបញ្ជាក់​ថា នាង​ខ្លាចថា ​នឹង​ធ្វើ​កំហុស​ដដែលៗ រហូតធ្វើឲ្យ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកសៅ នៅពេលបានលឺសម្ដីរបស់នាង ព្រមទាំងចង់ដឹងថាតើ អតីតស្វាមី នឹងមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានជ្រាបបែបនេះដូចគ្នា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T