បរទេស៖ ថ្មីៗនេះ ពិភពសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកមើលការខុសត្រូវម្នាក់ បានបង្ហាញថាគំនូរមួយផ្ទាំង ត្រូវបានដាក់តាំងនៅក្នុងវិចិត្រសាលផ្សេងៗគ្នា អស់រយៈពេល៧៥ឆ្នាំមកហើយ ប៉ុន្ដែមិនមាននរណាម្នាក់ដឹងទេថាវា.ព្យួ.រ.ត្រលប់ចុះក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គំនូរមួយផ្ទាំងនេះ មានឈ្មោះថា «New York City I» ត្រូវបានបង្កើតឡើងដោយវិចិត្រករ Piet Mondrian ក្នុងឆ្នាំ១៩៤១ និងត្រូវបានដាក់តាំងបង្ហាញនៅវិចិត្រសាល MoMA របស់ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥។ ហើយក្រោយមក វាត្រូវបានដាក់តាំងបង្ហាញនៅ North Rhine-Westphalia របស់ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៩៨០ម៉្លេះ។
តួយ៉ាង វាត្រូវបានរចនាឡើង ដោយស្កុតពណ៌ក្រហម លឿង ខៀវ និងខ្មៅ ដើម្បីបង្កើតឲ្យចេញជាបន្ទះឈើ ខណៈមានខ្សែបន្ទាត់ពណ៌ចម្រុះកៀកៗគ្នា ដែលមើលទៅដូចផ្ទៃមេឃ។ ប៉ុន្ដែតាមពិតទៅ វាគួរតែ.ព្យួ.រ.ផ្ទៃមេឃទៅខាងលើវិញ នេះបើយោងតាមអ្នកស្រី Susanne Meyer-Büser បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
យ៉ាងណាមិញ អ្នកស្រី Susanne បានចង្អុលបង្ហាញពីការ.ព្យួ.រ.ខុសដល់អ្នកមើលការខុសត្រូវដទៃទៀត ហើយពួកគេក៏បានយល់ឃើញ១០០ភាគរយដូចអ្នកស្រីដែរ ដូច្នេះផ្ទាំងគំនូរ ត្រូវបានផ្លាស់ប្ដូរការ.ព្យួ.រ.ឲ្យត្រឹមត្រូវវិញផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖




