យល់សប្តទាក់ទងនឹងធ្មេញ តើមានន័យដូចម្ដេចខ្លះ?

//s9.kh1.co/9f/9f3d8b73e454f4cbf9096f0e5944a5de4471c914.jpg
យុវវ័យ

 ០១-វិច្ឆិកា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ប្រសិនបើ យល់សប្តឃើញធ្មេញបាក់ ​ឃើញ​ធ្មេញ​ថ្គាម​ជ្រុះ ឬយល់សប្តអ្វីដែលទាក់ទងជាមួយធ្មេញ តើសុបិន​ទាំង​នេះបើ​ផ្អែក ​លើ​ជំនឿ វា​មានន័យ​ដូចម្ដេចខ្លះ?

យល់ដឹង៖ ពិតណាស់ ការសុបិន មិនមែនសុទ្ធតែអាចក្លាយជាការពិត។ ប៉ុន្តែតាមជំនឿតាំងពីបុរាណមក ការសុបិនក៏ជាប្រផ្នូលដែលធ្វើឲ្យយើងអាចដឹងមុន ថាមានអ្វីកើតឡើងបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ជារឿយៗ អ្នកប្រហែលជាធ្លាប់យល់សប្តឃើញនេះ ឃើញនោះ ហើយក៏បានជ្រាបពីអត្ថន័យវារួចមកហើយដែរ។ ចុះប្រសិនបើ យល់សប្តឃើញធ្មេញបាក់ ​ឃើញ​ធ្មេញ​ថ្គាម​ជ្រុះ ឬយល់សប្តអ្វីដែលទាក់ទងជាមួយធ្មេញ តើសុបិន​ទាំង​នេះបើ​ផ្អែក ​លើ​ជំនឿ វា​មានន័យ​ដូចម្ដេចខ្លះ?

១.សុបិនឃើញបាក់ធ្មេញ

អ្នកនឹងទទួលបានដំណឹងអាក្រក់ ពីសាច់ញាតិមនុស្សពេញវ័យ មនុស្សជិតស្និទ្ធ ឬនរណាម្នាក់ដែលអ្នកស្គាល់។ ឬអាចអាចមានរឿងត្រូវបង់លុយភ្លាមៗ។ ហើយកុំលេងល្បែងស៊ីសងក្នុងអំឡុងពេលនេះ។

២.សុបិនឃើញធ្មេញមុខបាក់

អ្នកអាចនឹងបាត់បង់មនុស្សជាទីស្រលាញ់ ឬអាចជាអ្វីមួយដែលអ្នកស្រលាញ់។

៣.សុបិនថាធ្មេញខាងលើជ្រុះចេញ

អ្នកគួរប្រយ័ត្ន ហើយគិតមុនពេលនិយាយអ្វីមួយ។ ព្រោះ​ពាក្យ​ខ្លះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ ជាមួយ​អ្នក​ដែល​នៅ​ជិត​អ្នក​បំផុត។

៤.សុបិនថាបាក់ធ្មេញជាច្រើន

អ្នកគួររស់នៅដោយប្រុងប្រយ័ត្នក្នុងពេលមានដំណើរកម្សាន្តផ្សេងៗ ឬ​អាច​មាន​អ្នក​ណា​និយាយ​បង្កាច់​បង្ខូចដល់អ្នក។

៥.សុបិន​ឃើញ​បាក់ធ្មេញ​ថ្គាម​

អ្នកមានឱកាស​ទទួលបាន​លាភ​សំណាង​។ ហើយក្នុងអំឡុងពេលនេះ អ្នកអាចជួបអ្នកស្គាល់គ្នា ដែលបែកគ្នា ខានឃើញគ្នាយូរមកហើយ។

៦.សុបិនឃើញធ្មេញរង្គើ

ក្នុងអំឡុងពេលនេះ អ្នកអាចនឹងមានសំណាង។ ហើយគួររស់នៅដោយប្រុងប្រយ័ត្ន ព្រោះអាច​មាន​របួស​ដោយសារ​អ្វីមួយ ឬអាចមានជំងឺផងដែរ។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T