ឃើញអ្វីមុនគេក្នុងរូប? អ្នកគួរកែទម្លាប់នេះ ក្នុងជីវិតស្នេហា

//s9.kh1.co/56/56045bbb8dee0153bf5c3324f4dc30519749d83a.jpg
យុវវ័យ

 ០៥-វិច្ឆិកា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ពេលខ្លះ រូបភាពបំភាន់ភ្នែក និងការទាយទម្លាប់ វាអាចប្រាប់អ្នក បាននូវការពិតនៅក្នុងជីវិតរបស់អ្នក!

កម្សាន្ត៖ ពេលខ្លះ ការទាយទម្លាប់ និង ការបំភាន់តាមរយៈរូបភាព អាចប្រាប់បាននូវការពិតនៅក្នុងជីវិតរបស់អ្នក។ ដូច្នេះតើវាដំណើរការយ៉ាងដូចម្តេច? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ យើងម្នាក់ៗមើលឃើញអ្វីៗក្នុងលោកនេះសុទ្ធតែដូចគ្នា និងគិតឃើញតាមបែបខុសៗគ្នា ដែលអាស្រ័យលើរឿងដែលអ្នកដឹង ឬមនុស្សដែលអ្នកជួប។ ហើយ​ក៏​ដោយ​សារ​តែ​យើង​ម្នាក់ៗ​មាន​ចរិត​ប្លែក​ពី​គេនោះហើយ ដូច្នេះ​យើងចេះតែ​មើល​និង​វិភាគ​រឿង​ផ្សេង​ៗតាមតែខ្លួនឯង។

យ៉ាងណាមិញ ការបំភាន់ក្នុងរូបខាងក្រោមនេះ បើអ្នកបានឃើញរូបអ្វីមុនគេ អ្នកគួរតែអានពីទម្លាប់ខ្លះដែលអ្នកត្រូវកែប្រែ ដើម្បីជីវិតស្នេហារបស់អ្នក៕

រូបភាព
រូបភាព

១.ប្រសិនបើរឿងដំបូងដែលអ្នកឃើញគឺ រូបរាងពិណ

អ្នកខ្លាំងហើយចិត្តល្អដូចទេវតា។ អ្វីដែលអ្នកត្រូវការគឺស្នេហាសន្តិភាព ស្នេហាស្មោះស្ម័គ្រ និងយូរអង្វែង។ ប៉ុន្តែ​ដោយ​សារ​តែ​ចិត្ត​សប្បុរស និង​ឆន្ទៈ​របស់​អ្នក ​ខកចិត្តជាមួយ​អ្វីៗ​គ្រប់យ៉ាងច្រើន​ដង​ ទើប​អ្នក​មាន​ទំនោរ​ក្លាយ​ជាមនុស្ស​ដែល​បាន​បោះបង់ចោលគ្រប់យ៉ាង។ នេះ​បញ្ជាក់​ថា​មិនមែន​អ្នក​រាល់​គ្នា​មាន​ចិត្ត​ល្អ​ដូច​អ្នក​ទេ។ ហើយមិនមែនអ្វីៗទាំងអស់ នឹងមានការបញ្ចប់ដ៏រីករាយនោះដែរ។ ហើយដោយសារតែអ្នកជាមនុស្សបែបនេះ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់ជីវិតស្នេហា​នា​ពេល​អនាគត ​គឺ​ដំបូង​អ្នក​ត្រូវ​រៀន ស្រលាញ់​ខ្លួន​ឯង ហើយ​បន្ទាប់​មក​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ឡើង​នា​ពេល​អនាគត។

២.ប្រសិនបើរឿងដំបូងដែលអ្នកឃើញគឺ រូបផ្កា

អ្នក​គឺ​ជា​អ្នក​យល់ចិត្ត​ដ៏​ល្អ​ម្នាក់ ហើយ​អ្នក​ក៏​ជា​ដៃគូ​ដ៏​ល្អ​ម្នាក់​ផង​ដែរ។ ជា​ច្រើន​ដង អ្នក​ក្លាយ​ជា​អ្នក​ស្តាប់​តែ​ម្នាក់​គត់​ពី​ទុក្ខ​លំបាក​របស់មនុស្ស​ជា​ទី​ស្រលាញ់របស់អ្នក។ ​អាច​និយាយ​បាន​ថា​ អ្នក​ជា​អ្នក​ព្យាបាល​ចិត្ត​របស់​គូស្នេហ៍។ តាមរយៈ​ការ​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ អ្នក​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពីមុន​របស់​អ្នក​ក្លាយ​ជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ ទោះបីជាវាមិនស្ថិតស្ថេរជារៀងរហូតក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកតែងតែមានអារម្មណ៍ថា មាននរណាម្នាក់ជាអ្នកស្តាប់ល្អជាងអ្នកទេ? តើអ្នកណានឹងនៅទីនោះដើម្បីស្តាប់អ្នកវិញម្ដង? ពេលខ្លះអ្នកក្លាយជាមនុស្សរឹងរូស ហើយមិនស្តាប់អ្នកដទៃ។ ហើយនោះជាអ្វីដែលអ្នកត្រូវកែប្រែសម្រាប់ទំនាក់ទំនងនាពេលអនាគតរបស់អ្នក។

៣.ប្រសិនបើរឿងដំបូងដែលអ្នកឃើញគឺ មុខមនុស្សស្រី

អ្នកគឺជាអ្នកប្រយុទ្ធ អ្នកបានជម្នះឧបសគ្គ និងការលំបាកជាច្រើន ដើម្បីក្លាយជាមនុស្សម្នាក់ក្នុងពេលនេះ មនុស្សម្នាក់ដែលស្រស់ស្អាតនិងរឹងមាំបំផុត។ សម្រាប់​អ្នក ពិភពលោកនេះគឺជាសមរភូមិ ហើយស្នេហាគឺជាកន្លែងសុវត្ថិភាពរបស់អ្នក។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់អ្នកគឺ ការគោរព​គ្នា​ទៅវិញទៅមក។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនត្រូវបានគោរពដោយគូស្នេហ៍របស់អ្នកទេ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការចាកចេញឡើយ។ ហើយនោះជាអ្វីដែលអ្នកត្រូវព្យាយាមកែប្រែឡើងវិញ។ អ្នកគួរតែ​ព្យាយាម​អត់ធ្មត់ និយាយ​គ្នា​ដើម្បី​យល់ពីគ្នាច្បាស់សិន  មុននឹងសម្រេចចិត្តចែកផ្លូវគ្នា។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T