ប្ដីប្រពន្ធមួយគូផ្ញើប្រាក់ទិញផ្ទះ ច្រ..ឡំ..ចូលកុងធនាគាររបស់បុរសនេះ មានអីយកចាយហ្មង

//s9.kh1.co/00/005b3864da09477416e9703e9bcf798cd16f7292.jpg
សង្គម

 ០៦-វិច្ឆិកា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លោក Abdel Ghadia បានសារភាពថាមានពិរុទ្ធចំពោះការប្រព្រឹត្តបទល្មើស ដោយគាត់បានចំណាយប្រាក់មួយចំនួនធំ ដែលមិនមែនជារបស់ខ្លួន ទៅលើអ្វីៗគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់ គ្រឿងសម្អាង ដុំមាស និងប្តូរប្រាក់បរទេស។

អូស្ត្រាលី៖ កាលពីថ្ងៃពុធទី០២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ លោក Abdel Ghadia បានសារភាពថាមានពិរុទ្ធចំពោះការប្រព្រឹត្តបទល្មើស ដោយគាត់បានចំណាយប្រាក់ចំនួនធំ ដែលមិនមែនជារបស់ខ្លួន ទៅលើអ្វីៗគ្រប់យ៉ាង ចាប់ពីសម្លៀកបំពាក់ គ្រឿងសម្អាង ដុំមាស និងប្តូរប្រាក់បរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភព័ត៌មានបានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២០ ប្ដីប្រពន្ធមួយគូ (មិនបញ្ចេញអត្តសញ្ញាណ) មកពីទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី បានមានបំណងបង់ប្រាក់ចំនួន៧៥៩,៣១៤ដុល្លារអាមេរិក សម្រាប់ការទិញផ្ទះថ្មី ប៉ុន្ដែក៏បានផ្ញើប្រាក់ចូលកុងធនាគារច្រឡំ ដែលជាកុងធនាគាររបស់លោក Abdel Ghadia

ទន្ទឹមនឹងនេះ លោក Abdel Ghadia ដែលអាចរកប្រាក់បានចំនួន៤,៨០០ដុល្លារអាមេរិកក្នុងមួយខែ មិនបានផ្ញើប្រាក់ទៅកាន់កុងធនាគាររបស់ប្ដីប្រពន្ធទាំងពីរនាក់វិញទេ ដោយគាត់បានយកទៅចាយយ៉ាងព្រងើយ។ ហើយនៅពេលសាកសួរចម្លើយពីប៉ូលិស គាត់បាននិយាយថា គាត់គ្រាន់តែភ្ញាក់ឡើងពីដំណេក និងឃើញប្រាក់ក្នុងកុងធនាគាររបស់គាត់តែម្ដង ខណៈគាត់មិនបានដឹងទេថា វាបានមកដោយរបៀបណាឡើយ។

តួយ៉ាង លោក Abdel Ghadia បានចំណាយប្រាក់ចំនួន៥៩៨,១៨៨ដុល្លារអាមេរិក ទៅលើដុំមាស (Gold Bars), ៦២,៨៤៣ដុល្លារអាមេរិក ទៅលើដុំមាសដែរ ជាប្រភេទ Gold Bullion, ៤៨,២២២ដុល្លារអាមេរិក ទៅលើកាក់មាស, ១៤,៤៩០ដុល្លារអាមេរិក ទៅលើការប្ដូរប្រាក់បរទេស, ១៣,៦០០ដុល្លារអាមេរិក ជាសាច់ប្រាក់ត្រូវបានដក, និង៦,២៣៥ដុល្លារអាមេរិក ទៅលើសម្លៀកបំពាក់ រួមទាំងគ្រឿងសម្អាងជាដើម។

យ៉ាងណាមិញ លោក Abdel Ghadia នឹងត្រូវបង្ហាញខ្លួនម្ដងទៀតក្នុងតុលាការ នាខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បី.កា.ត់.ទោ.ស.ផងដែរ៕

ប្រភព: Daily Mail / Unilad

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T