កម្សាន្ត៖ នៅពេលដែលមនុស្សដល់វ័យដែលត្រូវមានស្នេហា តែងតែមានទម្លាប់តាមបែបផ្សេងៗគ្នា អាស្រ័យលើចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ដោយកំណត់មិនបាននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុះតើរាល់ថ្ងៃ សម្រាប់ក្នុងទំនាក់ទំនងស្នេហារបស់អ្នក តើទម្លាប់របស់អ្នកយ៉ាងម៉េចដែរ? ចាំមើលថាតើ ការទាយទម្លាប់នៃការស្រលាញ់គ្នា របស់មនុស្សកើតក្នុងថ្ងៃនីមួយៗខាងក្រោម ត្រូវនឹងអ្នកឬអត់?
១.មនុស្សកើតថ្ងៃចន្ទ
មានចិត្តរង្គោះរង្គើ ងាយស្រលាញ់ ងាយផ្តល់ក្តីស្រលាញ់។ តែងតែចាត់ទុកគេសំខាន់ តែមិនដែលទុកខ្លួនឯងចោលឡើយ។ មានន័យទោះស្រលាញ់គេខ្លាំងប៉ុណ្ណា ក៏អាចលៃលកភាគរយនៃការស្រលាញ់ទុកឲ្យខ្លួនឯងបានដែរ។
២.មនុស្សកើតថ្ងៃអង្គារ៍
សំបកក្រៅ មាត់នឹងនិយាយថាមិនស្រលាញ់ ឬមិនខ្វល់ទេ ប៉ុន្តែនៅខាងក្នុងមានភាពទន់ខ្សោយ។ អាចនិយាយបានថា បេះដូងនិងមាត់មិនត្រូវគ្នា។
៣.មនុស្សកើតថ្ងៃពុធ
ចេះគោរពស្រលាញ់ យកសេចក្ដីស្រលាញ់ជាជំហរ។ ជាមនុស្សចូលចិត្តលះបង់ខ្លាំងពេក រហូតដល់ពេលខ្លះទំនាក់ទំនងត្រូវបញ្ចប់ដោយសារតែការទ្រាំទ្ររបស់យើងមានកំណត់។ ឬពេលខ្លះ អ្នកជាមនុស្សដែលបិទសិទ្ធិពេក។
៤.មនុស្សកើតថ្ងៃព្រហស្បត្តិ៍
ជាមនុស្សពូកែថ្នាក់ថ្នម ពូកែញ៉ែ ស្ងប់ស្ងាត់ តែត្រូវការស្នេហាបំផុត និងប៉ងយកឲ្យបាន ប្រសិនបើអ្នកពិតជាស្រលាញ់នរណាម្នាក់ ដោយអស់ពីចិត្ត។
៥.មនុស្សកើតថ្ងៃសុក្រ
ធ្លាប់ខូចចិត្តរឿងស្នេហា ពូកែលួចស្រលាញ់គេម្នាក់ឯង ចេះមានស្នេហាលួចលាក់ ហើយលួចជួបជនទី៣។ អ្នកខ្លះហ៊ានលើកដៃវាយធ្វើបាបគូស្នេហ៍ មិនចេះខ្វល់ខ្វាយ ពិបាកចិត្ត ងាយធុញ។ មនុស្សភាគច្រើនកើតថ្ងៃសុក្រមានរឿងច្រើនណាស់។
៦.មនុស្សកើតថ្ងៃសៅរ៍
ជាមនុស្សពូកែប្រចណ្ឌខ្លាំង មិនទុកចិត្តអ្នកណាដែលនៅជិតដៃគូរបស់ខ្លួនឡើយ។ ប៉ុន្តែគេជាមនុស្សដែលលះបង់ដើម្បីសេចក្តីស្រលាញ់ច្រើន។
៧.មនុស្សកើតថ្ងៃអាទិត្យ
ជាមនុស្សដែលងាយស្រួល មានចរិតល្អ ចេះធ្វើអ្វីៗដោយខ្លួនឯងក្នុងរឿងស្នេហា។ ត្រូវតែបំពេញគ្រប់យ៉ាង ទោះបីជាមានរឿងខ្លះខុសក៏ដោយ។
ប្រភព៖ sanook