រាជធានីភ្នំពេញ ៖ ទោះបីឡើងងារជាឧកញ៉ាក៏ពិតមែន តែឧកញ៉ា ខេមរៈ សិរីមន្ត នៅមិនភ្លេចកំណើតអ្នកសិល្បៈរបស់ខ្លួន ដោយសព្វថ្ងៃរូបលោកនៅបន្តអាជីពជាតារាចម្រៀង ដោយមិនខ្វាយខ្វល់ពីក្រសែភ្នែកគេឯងនោះឡើយ ដោយកន្លងមករូបលោកធ្លាប់បញ្ជាក់ថា ខ្លួនគ្មានថ្ងៃបោះចោលការងារសិល្បៈនោះឡើយ ព្រោះតែការងារនេះហើយទើបធ្វើឲ្យរូបលោកក្លាយជាតារាល្បី មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីសមត្ថភាព ភាពវៃឆ្លាត និងរូបសម្រស់ហើយនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវមហាជនដឹងច្បាស់ជា តារាវ័យក្មេងចូលចិត្តធ្វើបុណ្យទាន គោរពព្រះសង្ឃជាខ្លាំង ដោយកន្លងមកសូម្បីតែព្រះសង្ឃក៏មានសង្ឃដីកាថា រូបលោកជាតារាប្រុសដែលប្រើប្រាស់សង្ឃសព្ទបានត្រឹមត្រូវនិងល្អជាងគេផងដែរ។
ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឃមួយអង្គ បានបង្ហោះសារកោតសរសើរពីសីលធម៌របស់រូបលោក ដោយសម្គាល់ឃើញ ពេលជួបព្រះសង្ឃ ឧកញ៉ា ខេមរៈ សិរីមន្ត តែងដោះស្បែកជើងចេញ ដើម្បីបង្ហាញពីការគោរព គួរឲ្យយកគម្រូតាមជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភពរូបភាព ៖ Has tola